website_news:2016180803

អាជ្ញាធរប្រទេសថៃបញ្ជូនសពពលករខ្មែរ៣នាក់គ្រោះថ្នាក់ដោយរន្ទះបាញ់និងឆក់ខ្សែភ្លើងមកប្រទេសកម្ពុជា

(http://www.police.gov.kh) សីហា 17, 2016 សន្តិសុខសង្គម

បន្ទាយមានជ័យ ៖ រយៈពេល១ថ្ងៃសពពលករខ្មែរចំនួន៣នាក់ ដែល ធ្វើការងារជាកម្មករនៅក្នុងប្រទេសថៃ រងគ្រោះដោយរន្ទះបាញ់ និង ឆក់ខ្សែភ្លើងស្លាប់ ក្នុងហេតុការណ៍២ករណីផ្សេងគ្នា ត្រូវបានអាជ្ញាធរ ថៃដឹកបញ្ជូយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា និងក្រុមក្រួសារតាម ច្រកតំបន់ម៉ាឡៃនិងច្រកអន្តរជាតិប៉ោយប៉ែត កាលពីថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៦ម្សិលមិញ ។

បើយោងតាមប្រភពព័ត៌មានពីអង្គភាពទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំក្រុងប៉ោយប៉ែត ប្រាប់ឱ្យដឹងថា សពពលករខ្មែរ២នាក់ ស្លាប់ ដោយរន្ទះបាញ់នៅក្នុងស្រុកអារញ្ញខេត្តស្រះកែវជនរងគ្រោះកំពុងធ្វើការស៊ីឈ្នួលដកស្មៅឡូងឱ្យថៅកែជនជាតិថៃខណៈមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះត្រូវរន្ទះបាញ់ស្លាប់ទាំង២នាក់ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ហើយសាកសពត្រូវបានអាជ្ញាធរថៃ ដឹកតាមរថយន្តយកមកប្រគល់ឱ្យអាជ្ញាធរកម្ពុជា នៅច្រកតំបន់ម៉ាឡៃ កាលពីវេលាម៉ោង១១យប់ថ្ងៃដដែល ។ សាកសពក្រោយពីអាជ្ញាធរ កម្ពុជា ធ្វើការត្រួតពិនិត្យរួចហើយ ក៏ទំនាក់ទំនងក្រុមគ្រួសារដើម្បី យកសពទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ជនរងគ្រោះ ១ ឈ្មោះ អេង ដេត ភេទប្រុស អាយុ២៥ឆ្នាំ , ២ ឈ្មោះ អង ណា ភេទប្រុស អាយុ២០ឆ្នាំ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិស្វាយព្រៃ ឃុំអូរស្រឡៅ ស្រុកម៉ាឡៃខេត្តបន្ទាយ មានជ័យ។

ដោយឡែកនៅថ្ងៃដដែលនោះដែរ សពពលខ្មែរម្នាក់ទៀតជា កម្មករសំណង់ស្លាប់ដោយឆក់ខ្សែភ្លើង ខណៈកំពុងបំពេញកិច្ចការងារ នៅក្នុងការដ្ឋានមួយក្នុងទីក្រុងបាងកកប្រទេសថៃកាពីថ្ងៃទី១២ ខែ សីហា ឆ្នាំ២០១៦ កន្លងទៅនេះ។សាសព នៅវេលាម៉ោង១០និង ៣០នាទី ថ្ងៃទី១៦ សីហា ឆ្នាំ២០១៦ត្រូវបានស្ថានអគ្គកុងស៊ុលល កម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ចថៃ បានដឹកបញ្ជូនតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រគល់ ឱ្យអាជ្ញាធរកម្ពុជា ដើម្បីទំនាក់ទំនងក្រុមគ្រួសារយកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី ។ សពជនរងគ្រោះមានឈ្មោះ ផាន់ សួន ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិសំបួរឃុំសំបួរ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។

សូមរំលឹកថាពាក់ព័ន្ធនិងពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃកន្លងមកមានសេចក្តីរាយការណ៍ឱ្យដឹងថាមានពលករខ្មែរជាច្រើននាក់បានរងគ្រោះស្លាប់ជួបនូវឧបទ្ទវហេតុផ្សេងគ្នាៗក្នុងពេលបំពេញកិច្ច ការងារការស្លាប់របស់ពលករខ្មែរធ្វើនៅពេលការងារក្នុងប្រទេសថៃនោះគេមិនបានដឹងថាថៅកែឬក្រុមហ៊ុននៅក្នុងប្រទេសថៃជួយឧបត្ថម្ភជាថវិកាតាមគោលការណ៍ច្បាប់ដល់ក្រុមគ្រួសារសពសមស្របយ៉ាងណានោះទេ។ បញ្ហានេះអ្នកយkព័ត៌មានយើងបានសាកសួរទៅលោក នេត សំអាត ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំ ក្រុងប៉ោយប៉ែតឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែលោកឆ្លើយថាបញ្ហានេះខាង លោកមិនបានដឹងនោះទេ ដោយបង្វែទៅសាកសួរអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ នោះវិញទើបដឹង។អ្នកយកព័ត៌មានយើងព្យាយាមស្វែងរកការបំភ្លឺពីអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ លោក ប៊ុនសុខវិបុល ទូរស័ព្ទរបស់លោក មិនអាចទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ៕សំ វិច្ឆិកា

website_news/2016180803.txt · Last modified: 2017/03/11 18:29 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki