website_news:2016180805

មន្ត្រីអនុវត្តច្បាប់មកពីខេត្តចំនួន៦ នៃប្រទេសចិនសិក្សាស្វែងពីច្បាប់រៀបអាពាហ៍ពិពាហ៍នៅកម្ពុជា

(http://bayontv.com.kh) 17/08/2016

ភ្នំពេញ៖ មន្ត្រីអនុវត្តច្បាប់មកពីខេត្តចំនួន៦របស់ប្រទេសចិនបំពេញទស្សនកិច្ចសិក្សាស្វែងយល់ពីអំពើជួញដូរមនុស្ស ពិសេសការស្នើសុំរៀបអាពាហ៍ពិពាហ៍ស្ត្រីខ្មែរទៅរស់នៅប្រទេសចិន។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើពជួញដូរមនុស្សថ្លែងនៅក្នុងជំនួបពិភាក្សាជាមួយប្រតិភូមន្ត្រីអនុវត្តច្បាប់ចិនដឹកនាំដោយលោក លូ ជាំងពិង អនុប្រធាននាយកដ្ឋានផ្នែកជំនួយសង្គម និងជារដ្ឋបាលខេត្តជាំងស៊ីថ្ងៃទីថ្ងៃទី១៧ ខែសីហា នៅទីស្តីការក្រសួងថាពាក់ព័ន្ធនឹងបុរសជនជាតិចិនមកសុំរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរគឺបច្ចុប្បន្នកម្ពុជាកំពុងទាមទារឲ្យមានការដឹងនិងមានការទទួលខុសត្រូវទាំងអស់គ្នាពីខាងភាគីរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា–ចិន។

លោកជំទាវ បានបន្តថា កន្លងមកនៅតែមានមេខ្យល់បានធ្វើសកម្មភាពឆបោកស្ត្រីខ្មែរឲ្យធ្វើដំណើរទៅប្រទេសចិន ដែលខ្លះទៅដោយត្រង់ដល់ប្រទេសចិនខ្លះទៅឆ្លងកាត់ប្រទេសវៀតណាមទៅរៀបអាពាហ៍ពិពាហ៍រស់នៅប្រទេសចិនខុសច្បាប់ហើយចុងក្រោយស្ត្រីខែ្មរទាំងនោះបានក្លាយជាជនរងគ្រោះដោយការប្រើអំពើហិង្សានិងរងការជួញដូរ។ លោកជំទាវបន្ថែមថា ស្ត្រីខ្លះបានរាយការណ៍មកសមត្ថកិច្ចជួយដោះស្រាយនិងខ្លះទៀតស៊ូទ្រាំទ្រដោយមិនហ៊ានរាយការណ៍មកសមត្ថកិច្ចដែលបញ្ហានេះភាគីកម្ពុជាស្នើសុំកិច្ចសហប្រតិបត្តិការជាមួយភាគីចិនជួយដោះស្រាយនិងចាត់វិធានការ។

ឆ្នាំ២០១៥ មានស្ត្រីខ្មែររៀបអាពាហ៍ពិពាហ៍ជាមួយបុរសចិនស្របច្បាប់មានប្រមាណជាង២០ទៅ៣០គូរ ដោយឡែកអាពាហ៍ពិពាហ៍មិនស្របច្បាប់មិនមានរបាយការណ៍នោះទេ។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា តាមទំនៀមទម្លាប់ប្រពៃណីខ្មែរស្ត្រីខ្មែរម្នាក់មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ជាមួយបុរសតែម្នាក់នោះទេហើយបុរសជាជនជាតិបរទេសត្រូវតែមានលិខិតបញ្ជាក់ពីរដ្ឋាភិបាលគេថានៅលីវឬមានច្បាប់លះលែងពីប្រពន្ធមុនរបស់គេហើយនិងមានលិខិតបញ្ជាក់ថាគេគ្មានទោសទណ្ឌនិងមកធ្វើច្បាប់សុំរៀបអាពាហ៍ពិពាហ៍នៅកម្ពុជា៕

website_news/2016180805.txt · Last modified: 2017/03/11 18:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki