website_news:2016181003

(https://m.facebook.com/ksnwebnews) សាព័ត៌មាននិស្សិតខ្មែរ ១៧ តុលា ២០១៦

នៅល្ងាចថ្ងៃទី១៦ខែតុលាឆ្នាំ២០១៦នេះកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រុងប៉ោយប៉ែតនិងមានការចូលរួមពីលោក ចៅ វា ស្នា ចៅសង្កាត់រងក្រុងប៉ោយប៉ែត សហការជាមួយនិងសមត្ថកិច្ចថៃដែលមានការចូលរួមពីទាហានឆុតខ្មៅថៃ និងសន្តិសុខផ្សាររោងក្លឿផងដែរបានចុះប្រតិបត្តិការបង្ក្រាបនិងតាមប្រម៉ាញ់ចាប់ជនសង្សយ័ដែលគេហៅថា(ពួកហៀវ)នោះដែរជាជនជាតិខ្មែរដែលបានញុះញុងពលករខ្មែរដើម្បីធ្វើការវាយប៉ាស្ពឺនៅខាងភាគីថៃ ដោយលឿនមិនចាំបាច់ឈរតំរង់ជួរនោះទេដែលជាថ្នូរជាប្រាក់។សូមជំរាបដែរថា៖ប៉ាស្ពឺដែលជនសង្សយ័(ហៀវខ្មែរ) ប្រមូលយកទៅវាយត្រានោះមានចំនួន២៨ក្បាល។គួរបញ្ជាក់ដែលថា៖ក្រោយពីជនសង្ស័យ ប្រមូលប៉ាស្ពឺបានហើយនោះក៏បានយកប៉ាស្ពឺទាំងនោះគេចខ្លួនបាត់តែម្តង។បើតាមសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិ ប៉ោយប៉ែតបានឲ្យដឹងថា៖កាលដែលលោកតាមប្រមាញ់ចាប់ខ្លួនជនសង្សយ័នេះគឺបន្ទាប់ពីទទួលព័ត៌មានបានពីជនរងគ្រោះដែលជាពលករខ្មែរហើយភ្លាមៗនោះកម្លាំងរបស់លោកក៏បានចុះមកផ្សាររោងក្លឿប្រទេសថៃតាំងពីវេលាម៉ោងប្រមាណ៤រសៀលរហូតដល់ម៉ោងជិត៨នៅមិនទាន់ចាប់បានជនសង្ស័យបាននៅឡើយដោយជនសង្ស័យបានColl ឲ្យសមត្ថកិច្ចទៅយកប៉ាស្ពឺដោយcollកុហកសមត្ថកិច្ចជាច្រើនលើកច្រើនសារ។សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ក្រុងប៉ោយប៉ែតបានបញ្ជាក់ទៀតថា៖លោក នៅតែបន្តស្វែងរកចាប់ជនសង្សយ័ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕

website_news/2016181003.txt · Last modified: 2017/03/13 11:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki