website_news:2016181101

ឆ្នាំនេះកម្ពុជាទទួលបានលេខ២ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលធៀបពី២ ទៅ ៣ឆ្នាំមុន ទទួលបានលេខ២ក្នុងការឃ្លាំមើល

(http://www.police.gov.kh) វិច្ឆិកា 17, 2016

ភ្នំពេញ ៖ ដោយមានការសហការគ្នាល្អរវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នាយក ដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងអង្គការ International Justice Mission (IJM) ឆ្នាំនេះ កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលកាលពី២ទៅ៣ឆ្នាំមុន កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងការឃ្លាំមើល។ នេះជាការលើកឡើងរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ឯក ប៉ុល ភិធេយ្យ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលជំនាញស្តីពីបច្ចេកទេសសម្ភាសសាក្សី ជនរងគ្រោះ និងជនសង្ស័យ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ Winrock International ក៏ដូជាអង្គការ IJM ដែលបានធ្វើកិច្ចសហប្រតិបត្តិការ ល្អជាមួយអគ្គស្នងការដ្ឋាន នគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្នុងការស៊ើបអង្កេត ក៏ដូចជាការ ពង្រឹងសមត្ថភាពមន្រ្តីនគរបាល នៃនាយកដ្ឋាន ក៏ដូចជានៅតាមរាជធានី-ខេត្ត។ អង្គការ IJM បានចុះ អនុសារណៈយោគយល់ (MOU) ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ ក្នុង គោលបំណងកិច្ចសហប្រតិបត្តិការរួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទលើស្រ្តី និង កុមារ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ បញ្ជាក់ថា ឆ្លងតាមការកិច្ចសហប្រតិបត្តិការរវាង នគរបាលជាតិ កម្ពុជា ជាមួយអង្គការ IJM កន្លងមកនេះ យើងពិនិត្យឃើញថា បទល្មើសជួញដូរមនុស្ស ពិសេសអាជីវកម្ម ផ្លូវភេទលើអនីតិជនមានការប្រែប្រួល គឺពីលក្ខណៈបើកទូលាយមកធ្វើកាតគ្រប់គ្រងបាន ហើយរហូតមកដល់ ពេលនេះ បទល្មើសទាំងនេះត្រូវបានកាត់បន្ថយជាអតិប្បរមា។

កន្លងហើយនេះ តាមការអង្កេតរបស់អង្គការ IJM មានតាំងពីបទល្មើសដែលពាក់ព័ន្ធជាមួយកុមារនៅក្នុងប្រទេសកម្ពុជា មានតាំងពីពាក់ព័ន្ធ ៣០ភាគរយ ចុះរហូត មកដល់ ១៥ភាគរយ ចុះរហូតមកដល់ ៨ភាគរយ និងចុងក្រោយឆ្នាំ២០១៥ ចុះមកដល់ត្រឹម ២ភាគរយ។ លទ្ធផលល្អទាំងនេះ បានឆ្លុះបញ្ចាំងឲ្យមានការវាយតម្លៃជាអន្តរជាតិ ពិសេសយើងឃើញថា ផ្អែកតាមរបាយការណ៍ នេះ គួបផ្សំនិងការខិតខំប្រឹងប្រែង និងការបំពេញគ្រប់តួនាទីភារកិច្ច នៃកិច្ចប្រតិបត្តិការ ក៏ដូចជារបស់គណៈ កម្មាធិការជាតិប្រុយទ្ធប្រឆាំងអំពើជួញដូរមនុស្ស យើងឃើញថាទទួលបានលទ្ធផលល្អ ក្នុងឆ្នាំនេះយើងទទួលបាន លេខ២ ដែលធៀបពី២ទៅ៣ឆ្នាំមុនយើងបានលេខ២ ក្នុងការឃ្លាំមើល ដែលទាំង នេះក៏ជាការរួមចំណែករបស់ អង្គការ IJM ក្នុងកិច្ចប្រតិបត្តិការផងដែរ។ ថ្មីៗនេះ អង្គការ IJM បានបន្តអនុសារ ណៈយោគយល់ (MOU) រយៈ ៣ឆ្នាំបន្តទៀត ដោយធ្វើសកម្មភាពពីការប្រយុទ្ធប្រឆាំងអំពើអាជីវកម្មផ្លូវភេទស្រ្តី និងកុមារ មកផ្តោតលើការ ប្រឆាំង ការជួញដូរមនុស្សឆ្លងដែន ពិសេសអំពើកេងប្រវ័ញ្ចពលកម្មលើទូកនេសាទ និងកេងប្រវ័ញ្ចពលកម្មលើកុមារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៉ុល ភិធេយ្យ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលជំនាញស្តីពីបច្ចេកទេស សម្ភាសសាក្សី ជនរងគ្រោះ និងជនសង្ស័យ នៅពេលនេះ គឺមានគោលបំណងសំខាន់បង្កើនសមត្ថភាពមន្រ្តី ជំនាញ ក្នុងការសម្ភាសសាក្សី ជនរងគ្រោះ ជនសង្ស័យ ដើម្បីមានមូលដ្ឋានប្រមូលភស្តុតាង ពង្រឹងការផ្តន្ទា ទោសដល់ជន ល្មើសឲ្យកាន់តែមានប្រសិទ្ធភាព ពីសេសរកយុត្តិធម៌ឲ្យជនរងគ្រោះ។ យើងទាំងអស់គ្នាបានដឹងហើយថា បើសិន សំណុំរឿងបញ្ជូនទៅតុលាការមាន ភស្តុតាងរឹងមាំធ្វើឲ្យការចោទ ប្រកាន់ និងផ្តន្ទាទោសជនល្មើស កាន់តែមាន ប្រសិទ្ធភាព ដើម្បីឲ្យសំណុំរឿងរបស់យើងមានគ្រឹះរឹងមាំ វាទាម ទារឲ្យមន្រ្តីនគរបាលទាំងអស់យកចិត្តទុកដាក់ ក្នុងការប្រមូលភស្តុតាង សម្ភាសយកចម្លើយពីសាក្សី ជនរងគ្រោះ ព្រមទាំងជនសង្ស័យឲ្យបានច្បាស់លាស់ ត្រឹមត្រូវ ដើម្បីមានប្រសិទ្ធភាពក្នុងការដាក់បន្ទុកជន ល្មើស ៕ ដោយ៖ ធឿន រដ្ឋា

website_news/2016181101.txt · Last modified: 2017/03/16 11:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki