website_news:2016190201

មេខ្យល់ជួញដូរនារីខ្មែរ ទៅរៀបការជាមួយបុរសចិន ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន នៅខេត្តតាកែវ

(http://www.freshnewsasia.com/19-08-22-08.)

(តាកែវ)៖ មេខ្យល់ ៣នាក់ ដែលបានធ្វើសកម្មភាពល្បួងលួងលោមនារីខ្មែរទៅរៀបការជាមួយបុរសចិន នៅក្នុងប្រទេសចិន ត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ និងបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ខណៈប្រភព មួយចំនួនអះអាងថា មានការអន្តរាគមន៍ជាច្រើន ដើម្បីដោះលែងមេខ្យល់ទាំង៣នាក់នេះ។ ប្រតិបត្តិការចាប់ខ្លួនមេខ្យល់ទាំង ៣នាក់នេះ ត្រូវបានធ្វើឡើងដោយកម្លាំងនគរបាលការរិយាល័យជួញដូរមនុស្ស និងការពារអនីតិ ជន នៃស្នងការដ្ឋាននគបាលខេត្តតាកែវ សហការជាមួយនាយកដ្ឋានជួញដូរមនុស្សរបស់ក្រសួងមហាផ្ទៃ។

លោកវរៈសេនីយ៍ទោ សុខ ប៊ុនថន នាយការរិយាល័យជួញដូមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋានខេត្តតាកែវ បានថ្លែងឲ្យដឹង ថា ស្រ្តីជាប់សង្ស័យជួញដូរមនុស្សទាំង ៣នាក់នេះ ទី១. ឈ្មោះ សោម អូន អាយុ ៥៧ ឆ្នាំ រស់នៅភូមិព្រៃមាស ឃុំអង្គខ្នុរ ស្រុកទ្រាំង ទី២. ឈ្មោះ សន ចន្ធី និង ទី៣. ឈ្មោះ រ៉ន ដានី មានទីលំនៅក្នុងឃុំកុមារាជាស្រុកបាទីខេត្តតាកែវ។ ស្រ្តីពីរនាក់ នៅស្រុកបាទី គឺជា ម្ដាយនិងកូន។ លោកវរៈសេនីយ៍ទោ សុខ ប៊ុនថន បានបន្តថា ការឈានទៅដល់ឃាត់ខ្លួនស្រ្តីមេខ្យល់បីនាក់ខាងលើ បន្ទាប់ពីមានប្រជាពលរដ្ឋ បានដាក់ពាក្យបណ្ដឹងនៅនាយកដ្ឋានប្រឆាំងការជួញដូមនុស្សក្រសួងមហាផ្ទៃ អំពីសកម្មភាពល្បួងលួងលោមនារីខ្មែរនៅតាមភូមិ របស់ ជនសង្ស័យទាំង៣នាក់នេះ ទើបសមត្ថកិច្ចបើកការស្រាវជ្រាវស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនតែម្ដង។

លោក សុខ ប៊ុនថន បានឲ្យដឹងទៀតថា ឆ្លងតាមការសួរចម្លើយស្រ្តីទាំង បីនាក់ខាងលើ បានសារភាពថា ពិតជាបានធ្វើសកម្មភាព ជ្រើសរើសនារីខ្មែរចំនួន ៩នាក់ ដើម្បីទៅធ្វើការនៅប្រទេសចិន និងរៀបការជាមួយជនជាតិចិន ពិតប្រាកដមែន។

ស្រ្តីសង្ស័យឆ្លើយសារភាពបន្តថា ពួកគេគឺជាអ្នកដើរប្រមូលនារីតនៅតាមភូមិ ហើយបញ្ចូនទៅឲ្យស្រ្តីម្នាក់ទៀតនៅរាជធានីភ្នំពេញ ជា អ្នករត់ឯកសារបញ្ជូនបន្តទៅប្រទេសចិន។ ក្រុមមេខ្យល់បន្តថា ការដើររកនារីឲ្យទៅធ្វើការ ក៏ដូចរៀបការជាមួយបុរសចិន ត្រូវបានគេ ផ្ដល់ប្រាក់ឲ្យម្នាក់ៗ ៥០ដុល្លារ ចំណែកនារីខ្មែររងគ្រោះ ត្រូវបានគេលក់បន្តឲ្យរៀបការជាមួយបុរសចិន ក្នុងម្នាក់ៗ ៧៨០០យន់។

មេខ្យល់ទាំង ៣នាក់នេះ ត្រូវបានបញ្ជូនខ្លួនដល់ដៃមន្រ្តីតុលាការខេត្តតាកែវហើយ នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ នេះ។ ប្រភពពីមន្រ្តីសា លាដំបូងខេត្តតាកែវ បានលួចខ្សឹបប្រាប់ថា ស្រ្តីមេខ្យល់ទាំង៣នាក់ បាននិងកំពុងស្វែងរកកិច្ចអន្តរាគមន៍ ដើម្បីបានរួចខ្លួនពីសំណាញ់ ច្បាប់៕

website_news/2016190201.txt · Last modified: 2017/02/27 14:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki