website_news:2016190202

ពលករកម្ពុជាចំនួន ៤នាក់ ចូលទៅស៊ីឈ្នួលកាប់ឈើ ក្រញូងនៅ ប្រទេសថៃ ត្រូវចាប់ខ្លួន

(http://www.dap-news.com/ Friday, 19 February 2016 15:05 ដោយៈ ចាន់ ធី Posted ID-145)

បាត់ដំបង៖ នៅថ្ងៃទី១៧ ខែគុម្ភៈ ឆ្នាំ២០១៦នេះ ពលរដ្ឋកម្ពុជាចំនួន ៤នាក់ ទៅកាប់ឈើក្រញ៉ូង ខុសច្បាប់ក្នុង ប្រទេសថៃ កាលពីម្សិលមិញនេះ ត្រូវបានយោធាថៃ ចាប់ឃាត់ខ្លួន នៅត្រង់ចំណុច ភូមិច្រាស ឃុំច្រាស ស្រុកពួតឆេត ខេត្តសុរិន ប្រទេសថៃ។ ពលរដ្ឋកម្ពុជា ៤នាក់ ក្នុងនោះមានប្រុស ២នាក់ ស្រី ២នាក់ និងមានឈ្មោះ ទី១.ណា នឿន ភេទស្រី អាយុ២១ឆ្នាំ, ទី២.ទូត ម៉ៃ ភេទស្រី អាយុ២២ឆ្នាំ, ទី៣.គង់ កុយ ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៤.សន ពៀក ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង ៤នាក់ រស់ភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តមានជយ័ ត្រូវបានយោធាថៃ ចាប់ខ្លួនបាននៅពេល ដែលពួកគាត់កំពង់ លីឈើក្រញ៉ូង ត្រឡប់ពីប្រទេសថៃវិញ ក្នុងគោលដៅយក ឈើចេញមកកម្ពុជា។ ហើយបច្ចុប្បន្ន ពលរដ្ឋខ្មែរទាំង ៤នាក់នោះ យើងមិនទាន់ដឹងថា ត្រូវបានយោធាថៃ ដោះលែងឬ យ៉ាងណានោះទេ។ ឬក៏អាចត្រូវបញ្ជូនខ្លួន ទៅតុលាការខេត្តសុរិន ប្រទេសថៃ។

បើតាមប្រភពព័ត៌មាន បានឲ្យដឹងថា កន្លងមកនៅ តបន់ខាងលើ ត្រូវបានយោធាថៃ បង្រាប់ និងចាប់ពលរដ្ឋខ្មែរ ដែលតែងតែលួចចូល ទៅកាប់ឈើក្រញ៉ូង ដោយខុសច្បាប់ ជាពិសេសតាមរយៈ មេខ្យល់ផងដែរ៕

website_news/2016190202.txt · Last modified: 2017/02/27 14:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki