website_news:2016190403

ក្រុមជនភៀសខ្លួនរាប់រយនាក់ស្លាប់ បន្ទាប់ពីក្រឡាប់ទូកលិចនៅសមុទ្រ

(http://www.rasmeinews.com) ដោយ ៖សុខា ថ្ងៃទី 19 មេសា 2016 ម៉ោង 07:38:AM

ក្រុមជនភៀសខ្លួនរាប់រយនាក់បានលង់ទឹកស្លាប់បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់លិច នៅសមុទ្រម៉េឌីទែរ៉ាណេកាលពីថ្ងៃចន្ទ។ អ្នកនៅរស់ចំនួន៤១នាក់បាននិយាយថា ពួកគេត្រូវបានផ្ទេរទៅទូកមួយទៀត នៅពេលដែលវាបានលិចនៅពាក់កណ្តាលយប់។ ពួកគេបាននិយាយថាមនុស្សប្រហែល៥០០នាក់បានស្លាប់ ប៉ុន្តែកងឆ្មាំសមុទ្រនៅក្នុងតំបន់នោះ មិនអាចបញ្ជាក់បានអំពីចំនួនអ្នកស្លាប់ទាំងនោះទេ។ ពួកអ្នកនៅរស់នេះបាននិយាយថា ពួកគេបានចាកចេញពីកំពង់ផែមួយនៃទីក្រុង Tobruk ប្រទេសលីប៊ី ហើយឆ្ពោះទៅកាន់ប្រទេសអ៊ីតាលី នៅពេលដែលទូករបស់ពួកគេបានក្រឡាប់លិច។ ចំនួនជនភៀសខ្លួនដែលធ្វើដំណើរតាមផ្លូវទឹកដ៏គ្រោះថ្នាក់ពីប្រទេសលីប៊ីទៅប្រទេសអ៊ីតាលី បានកើនឡើងខ្លាំងនៅឆ្នាំនេះ៕

website_news/2016190403.txt · Last modified: 2017/02/28 12:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki