website_news:2016190804

អាមេរិក តំឡើងឋានៈកម្ពុជា ដែលខំប្រឹង ទប់ស្កាត់ ការរត់ពន្ធមនុស្ស ខុសច្បាប់

(http://www.dap-news.com/kh) សុក្រ, ១៩ សីហា ២០១៦ 12:08 ដោយ: អេង ប៊ូឆេង ID:049

ភ្នំពេញ៖ សហរដ្ឋអាមេរិក បានសម្រេចតំឡើងឋានៈប្រទេសកម្ពុជាយ៉ាងខ្ពស់ មួយកម្រិតបន្ថែមទៀត ក្រោយពីបានខិតខំប្រឹងប្រែង ទប់ស្កាត់ការរត់ពន្ធមនុស្ស ដោយខុសច្បាប់ ។

លោកថៃ វណ្ណា ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ក្រោយបញ្ចប់កិច្ចពិភាក្សារវាង ឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និងលោក William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នាទីស្ដីការគណៈដ្ឋមន្ដ្រី ថា “កម្ពុជាឥឡូវត្រូវបានតំឡើងឋានៈខ្ពស់ ក្នុងការទប់ស្កាត់ការរត់ពន្ធ មនុស្សដោយខុសច្បាប់ ចឹងឡើងឋានៈមួយកម្រិត” ។ ជាការឆ្លើយតប លោក ឧបនាយករដ្ឋមន្រ្តីហោ ណាំហុង បានថ្លែងអំរណគុណ អាមេរិកដែលបានតំឡើងឋានៈកម្ពុជានេះ ។ លោកបន្តថា ទោះបីជាអាមេរិកតំឡើងឋានៈ ឲ្យកម្ពុជាក៏ដោយ ប៉ុន្តែមិនទាន់ដឹងថា ជាប់ចំណាត់ថ្នាក់ ប៉ុន្មាននៅឡើយទេ ។

ទីប្រឹក្សារូបនេះបន្តថា កម្ពុជាបានខិតខំប្រឹង ដើម្បីជួយពលករខ្មែរ ដែលរងគ្រោះនៅបណ្តាប្រទេស មួយចំនួន ហើយរាជរដ្ឋាភិបាលតាមរយៈ ក្រសួងការបរទេស កាលពីអំឡុងលោក ហោ ណាំហុង ធ្វើជារដ្ឋមន្រ្តីក្រសួងការបរទេស បានជួយនាំយកពលរដ្ឋ រងគ្រោះទាំងនោះត្រឡប់មក មាតុភូមិផងដែរ ។ ដោយឡែកទាក់ទង សមុទ្រចិនខាងត្បូងវិញ ត្រូវបាន លោកថៃ វណ្ណាថ្លែងថា អាមេរិកបានសម្តែងក្តីសង្ឃឹមយ៉ាងខ្លាំងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានចិន-អាមេរិក ខាងមុខ ភាគីទាំងពីរ នឹងជួបចចារគ្នាអំពី បញ្ហាសមុស្សចិនខាងត្បូង ហើយអាចនឹងទទួល បានលទ្ធផលល្អផងដែរ ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៥អាមេរិកបានចេញផ្សាយ របាយការណ៍មួយ ស្តីពីការជួញដូរមនុស្សដោយបង្ហាញថា កម្ពុជាមិនទាន់គោរពតាមស្តង់ដា រអប្បបរមានៃច្បាប់ ការពារជនរងគ្រោះ ដោយការជួញដូរ (TVPA) ដោយលើកឡើងថា កម្ពុជានៅមានជនរងគ្រោះ ច្រើននៃការជួញដូរ។ កម្ពុជាជាប្រភពនិង កន្លែងដែលបុរស ស្រ្តី និងក្មេងបានរងគ្រោះនៃ ពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស ៕

website_news/2016190804.txt · Last modified: 2017/03/11 18:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki