website_news:2016190905

មានការជួញដូរស្ត្រីខ្មែរទៅវៀតណាមទៀតហើយ

(http://www.vd7news.com) 19-September-2016

វៀតណាម៖ កាលពីថ្ងៃ១៦ កញ្ញា ២០១៦ កន្លងទៅថ្មីៗនេះ ដោយមានការសហការទទួលការជួយអន្តរាគមន៏ពីមន្ត្រីក្រសួងមហារផ្ទៃនិងពីស្ថានទូតកម្ពុជា ជួយសង្គ្រោះទទួលបានជោគជ័យចំពោះករណីស្ត្រី៣នាក់ដែលត្រូវគេបង្ខាំងនៅក្នុងផ្ទះសំណាក់នៅប្រទេសវៀតណាម បានរំដោះចេញហើយនិងកំពង់បំពេញបែបបទត្រលប់មកកម្ពុជាវិញនិងកំពុងធ្វេីការស្រាវជ្រាវរកមេខ្យល់ផងដែរ។

បន្ទាប់ពីបានទទួលដំណឹងអំពីការស្វែងរកអន្តរាគមន៍ពីស្ថានទូតកម្ពុជានៅហាណូយ ក្នុងការជួយស្ត្រីរងគ្រោះដែលត្រូវគេជួញដូរ ចំនួន៣នាក់ កំពុងតែជាប់ឃុំក្នុងផ្ទះសំណាក់មួយកន្លែង នៅព្រំប្រទល់វៀតណាម-ចិន កាលពីថ្ងៃទី១៦ និង១៧ កញ្ញា ២០១៦ លោក ប៊ុន ឃុននី លេខាធិការទី១ និងលោក ហែម ចំរ៉ុង លេខាធិការទី៣ នៃស្ថានទូតកម្ពុជា បានទៅទទួល និងជួបជាមួយស្រ្តីរងគ្រោះ ទាំង៣ នាក់ ដោយសហការជាមួយប៉ូលីសវៀតណាម កំពុងធ្វើការស្រាវជ្រាវរកមេខ្យល់ និងបំពេញបែបបទ ធ្វើមាតុភូមិនិវត្តន៍ទៅកម្ពុជាវិញ នាពេលឆាប់ៗខាងមុខនេះ ៕

website_news/2016190905.txt · Last modified: 2017/03/12 17:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki