website_news:2016191002

រាជនីក្រមាខ្មែរ មាន សុនីតា ចូលរួម លើកកម្ពស់និងអប់រំ ប្រឆាំងការជួញដូរមនុស្ស

(http://vayofm.com/news) 18-10-2016 4:26 pm ចំនួនទស្សនា 129

រយៈពេលជាងមួយឆ្នាំហើយ គឺចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៥មក សិល្បការិនី មាន សូនីតា ដែលជាតារានៅក្នុងកម្មវិធីសកម្មភាពអប់រំ Loy9, Love9 និង ក្លាហាន៩ តាមវិទ្យុ BBC បានធ្វើការជាមួយកម្មវិធី ប្រឆាំងការជួញដូរមនុស្ស ដែលហៅកាត់ថា (CTIP) នៅកម្ពុជា។

ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ របស់កម្មវិធីប្រឆាំងការជួញដូរមនុស្ស (CTIP) នៃទីភ្នាក់ងារ USAID កញ្ញាសុនីតាបានចូលរួម លើកកម្ពស់ការយកចិត្តទុកដាក់ និងការអប់រំ ក្នុងការការពារ កុំឱ្យមនុស្សរងគ្រោះដោយការជួញដូរ និងការធ្វើចំណាកស្រុក ដោយប្រឈមនឹងគ្រោះថ្នាក់។

ក្នុងនាមជាកូនស្រី ដែលមានឳពុកម្តាយជាជនធ្វើចំណាកស្រុក តារាសម្ដែងរូបនេះ សង្ឃឹមថា តួនាទីរបស់នាង ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈ នឹងជំរុញទឹកចិត្តដល់ជនដែលធ្លាប់រងគ្រោះដោយការជួញដូរមនុស្ស ឱ្យរស់នៅដោយមានក្តីសង្ឃឹមឡើងវិញ៕ (ដោយ៖ គីម ចាន់ចាវ)

website_news/2016191002.txt · Last modified: 2017/03/13 11:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki