website_news:2016191205

ថៃបញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់២១នាក់មកវិញតាមច្រកតំបន់ភ្នំដី

(http://www.ppd-news.net) 16-December-2016 / ដោយ៖ច័ន្ទវង្ស

ខេត្តបាត់ដំបង៖បើតាមសេចក្ដីរាយការណ៍ពីកម្លាំងកងរាជអវុធហត្ថបានឲ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរដែលឆ្លងដែនខុសច្បាប់ប្រុសស្រី២១នាក់ ក្នុងនោះមានក្មេង០១នាក់តាមច្រកតំបន់ភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបងនៅវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦។ ប្រភពដដែលបញ្ជាក់ថា ក្រោយពីអាជ្ញាធរទទួលយកពលករខ្មែរដែលចំណាកស្រុកខុសច្បាប់ យកមកធ្វើការអប់រំនឹងឱ្យធ្វើកិច្ចសន្យា ដើម្បីបញ្ជៀសនៅបព្ហាឆ្លងដែនខុសច្បាប់ជាបន្តទៀត និងបានឱ្យវិលត្រលប់ទៅលំនៅឋានរៀងៗខ្លួន៕

website_news/2016191205.txt · Last modified: 2017/03/16 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki