website_news:2016191206

កម្មករខ្មែរម្នាក់ ធ្វើការសំណង់ នៅស្រុកថៃ គាំងបេះដូងស្លាប់

(http://www.cen.com.kh/local) (ថ្ងៃទី 17 ធ្នូ 2016, ម៉ោង 10:20:AM) | ដោយ: បន្ទាយ

បន្ទាយមានជ័យ: កម្មករខ្មែរម្នាក់ បានគាំងបេះដូងស្លាប់ ពេលដែលគាត់កំពុងធ្វើការ នៅវេលាម៉ោង ៥ រសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅការដ្ឋានសំណង់ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លោកវរៈសេនីយ៍ ជា ដា មេបញ្ជាការមូលដ្ឋាន កងរាជអាវុធក្រុងប៉ោយប៉ែត បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ថា: យោងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ ប្រទេសថៃ បានសហការគ្នា ជាមួយអាជ្ញាធរពាក់ព័ន្ធថៃ និងកម្ពុជា បានបញ្ជូនសពពលករ ដែលស្លាប់ដោយគាំងបេះដូងនោះ មកដល់ច្រកអន្តរជាតិ ប៉ោយប៉ែត ដើម្បីប្រគល់ឲ្យក្រុមគ្រួសារ។ លោក ជា ដា បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ឆាត សាន់ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅក្នុងភូមិត្រាំងកុង ឃុំពន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប៕N/S

website_news/2016191206.txt · Last modified: 2017/03/16 15:03 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki