website_news:2016191207

កងទ័ពព្រំដែនកម្ពុជា-ថៃជួបពិភាក្សាករណីប្រជាជនកម្ពុជានៅតែលួចឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ

(http://nokorwatnews.com) ថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៦

ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃ១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៩និង២០នាទីព្រឹក នៅទល់មុខច្រកព្រំដែនជប់រុនមានជំនួប ពិភាក្សារគ្នារវាងកងអនុសេនាធំនិងកង អនុសេនាធំឈរជើងនៅទល់មុខគ្នានៃព្រំដែនកម្ពុជា-ថៃស្ថិតក្នុងស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ។ ក្នុងនោះកម្លាំងកម្ពុជា៣១នាក់ដឹកនាំ រួមដោយលោកវរៈសេនីយ៍ត្រី លឿត ផល្លាមេញ្ជាការកងអនុសេនាធំលេខ៤ សឹករងស្រុកត្រពាំងប្រាសាទរួមទាំងកម្លាំងប៉ុស្ត៍នគរបាលឃុំព្រះប្រឡាយការពារព្រំដែនគោកចំនួន៦នាក់ដឹកនាំដោយលោក អនុសេនីយ៍ឯក ម៉ែន ផេន នាយប៉ុស្តិ៍ ។

ដោយឡែកខាងភាគីថៃមានចំនួន៧នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក លៀនឆៃ យូបះធំ មេបញ្ជាការកងរយ (លេខ2306) ។ កិច្ចជំនួបពិភាក្សាររយៈពេល៤០នាទីនោះ ភាគីកងទ័ពថៃសំណូមពរ២ចំណុច ១-សុំឲ្យជួយទប់ស្កាត់ពលរដ្ឋដែលលួច ឆ្លងដែនចូលក្នុងទឹកដីថៃ ២-សុំជួយទប់ស្កាត់ការជួញដូរគ្រឿងញៀននិងអាវុធ ។ បញ្ហានេះភាគីកម្ពុជាបានឯកភាព១-នៅពេលចេញល្បាតត្រូវជូនដំណឹងគ្នា១ថ្ងៃមុន ។ ក្នុងកិច្ចជួបពិភាក្សាមិត្តភាពខាងលើភាគីកម្ពុជា-ថៃក៍បានឯកភាពគ្នាទៅវិញទៅមកសហការដើម្បីមិត្តភាពនៃប្រទេសទាំង២៕ ប៉ែន នួន

website_news/2016191207.txt · Last modified: 2017/03/16 15:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki