website_news:2016191210

ស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ីជួយសង្គ្រោះស្ត្រីខ្មែរបីនាក់ឲ្យវិលត្រឡប់មកកម្ពុជាវិញ

(http://bayontv.com.kh) 16/12/2016

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍ របស់ពលការិនីខ្មែរ ចំនួន៣នាក់ ឲ្យវិលមកមាតុភូមិវិញ ក្រោយពីពលការិនីទាំងនោះ បានស្នើសុំឲ្យខាងស្ថានទូតជួយនេះ បន្ទាប់ពីពួកគេមានបញ្ហាការងារនោះ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

សេចក្តីជូនដំណឹងដែល បានចេញនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះបានឲ្យដឹងថា ពលការិនីទី១.ឈ្មោះ ស.ម.ន, ពលការិនីទី២.ឈ្មោះ ស.ម៉ ជាបងប្អូនបង្កើត មកពីខេត្តកំពង់ធំ បានធ្វើដំណើរទៅម៉ាឡេស៊ី ដោយខ្លួនឯង កាលពីខែតុលា ឆ្នាំ២០១៦ និងបានធ្វើការតាមផ្ទះមួយរយៈ។ បន្ទាប់មកធ្វើការនៅរោងចក្រអារឈើ និងពលការិនីទី៣.ឈ្មោះ វ.ភ អាយុ៣០ឆ្នាំ មកពីខេត្តត្បូងឃ្មុំ បានទៅម៉ាឡេស៊ី ធ្វើការជាអ្នកបោសសំអាត កាលពីខែសីហា ឆ្នាំ២០១៦ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។

សេចក្តីប្រកាសព័ត៌មានបាន បន្ថែមទៀតថា ដោយធ្វើការលំបាក ពលការិនីទាំង៣នាក់ បានទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ស្នើជួយ ឲ្យបានត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានចេញលិខិតធ្វើដំណើរជូន និងសម្របសម្រួល ជាមួយការិយាល័យអន្តោប្រវេសន៍ម៉ាឡេស៊ី។

ពលការិនីទាំង៣នាក់ នឹងមកដល់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះហើយអំឡុងពេលរង់ចាំត្រឡប់មកកម្ពុជាវិញ ស្ថានទូតបានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ ដល់អ្នកទាំង៣ដូចសព្វមួយដឹងផងដែរ៕

website_news/2016191210.txt · Last modified: 2017/03/16 15:09 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki