website_news:2016200201

ស្ត្រីខ្មែរម្នាក់ធ្វើការងារនៅអារ៉ាប់ស្នើត្រឡប់មកកម្ពុជាវិញ ខណៈក្រសួងការងារនឹងបញ្ជូនពលករទៅបន្ថែម

(http://vayofm.com/news/19-02-2016 7:31 pm)ដោយ៖ Vayofm Teams

ស្ត្រីខ្មែរអ៊ីស្លាមម្នាក់ ត្រូវបានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជួយអន្តរាគមន៍ ឱ្យបានត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីស្ត្រីរូបនេះ ជួបការលំបាកក្នុងការងារ និងមិនអាចប្រឈមជាមួយអាកាសធាតុត្រជាក់នៅប្រទេសអារ៉ាប៊ីសាអូឌីតបាន។ នេះបើតាមការប្រកាសរបស់លោកជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃទី១៩ ខែកុម្ភៈ។ ជាការកត់សម្គាល់ នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រឆ្នាំ២០១៥ ទិសដៅឆ្នាំ២០១៦ នាពេលថ្មីៗនេះ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា កម្ពុជា និងអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងគ្នាស្ដីពីការជ្រើសរើសពលករបម្រើការងារតាមផ្ទះ និងការងារទូទៅ ជាលើកដំបូងរួចហើយ កាលពីថ្ងៃទី១១ ខែកុម្ភៈកន្លងទៅនេះ៕(ដោយ៖ អឿន ភារ៉ា)

website_news/2016200201.txt · Last modified: 2017/02/27 14:54 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki