website_news:2016200205

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ក្រើនរំឭកដល់រដ្ឋជាសមាជិកសហភាពអឺរ៉ុបថា មិនត្រូវទម្លាក់បន្ទុកជនភៀសខ្លួនមកលើអាល្លឺម៉ង់តែឯងនោះទេ

(http://bayontv.com.kh/20/02/2016)

បែលហ្សិក៖ លោក ថូម៉ាស់ ដឺ ម៉ៃហ្ស៊ីយើ គឺជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ បានធ្វើការក្រើនរំឭករដ្ឋជាសមាជិកសហភាពអឺរ៉ុបថា មិនត្រូវចាត់វិធានការបង្ក្រាបលំហូរចូលនៃជនភៀសខ្លួនជាដាច់ និងមិនត្រូវទម្លាក់បន្ទុកមកលើអាល្លឺម៉ង់តែឯងនោះទេ ហើយប្រទេសរបស់លោកសូមធ្វើការគំរាមចាត់វិធានការ បើសិនជាពួកគេហ៊ានធ្វើបែបនេះ។

សូមបញ្ជាក់ថា អាល្លឺម៉ង់ដែលជាប្រទេសដែលមានសក្ដានុពល ផ្នែកសេដ្ឋកិច្ចធំជាងគេបំផុតនៅអឺរ៉ុបនោះ បានសុខចិត្តទទួលយកជនភៀសខ្លួន ១.១លាននាក់កាលពីឆ្នាំមុន ដែលជាចំនួនជនអន្តោប្រវេសច្រើនបំផុតបានធ្វើដំណើរមកដល់ទឹកដីអឺរ៉ុប តែប្រតិកម្មមួយបានកើតឡើងដោយសារ តែផលវិបាករបស់ក្រុមអាជ្ញាធរក្នុងស្រុក ក្នុងការដោះស្រាយអ្នកចំណូលថ្មី ដែលបានធ្វើដំណើរមកដល់ឥតស្រាកស្រាននោះ។

លោកដឺ ម៉ៃហ្ស៊ីយើ បាននិយាយប្រាប់សភាជាន់ទាបថា ពួកលោកនឹងបន្តជំរុញឲ្យអឺរ៉ុបជួយដោះស្រាយវិបត្តិជនភៀសខ្លួន ដរាបណាតែចំនួនជនភៀសខ្លួនធ្លាក់មកដល់កម្រិតទាបបំផុត។ លោកបានបន្តថា តែលោកសូមធ្វើការព្រមានជាមុនថា មិនត្រូវទម្លាក់បន្ទុកមួយនេះមកលើអាល្លឺម៉ង់តែឯងនោះទេ ពោលគឺប្រទេសពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមដោះស្រាយវិបត្តិមួយនេះទាំងអស់នោះ បើពុំដូច្នេះទេប្រទេសរបស់លោកនឹងមានវិធានប្រឆាំងនឹងពួកគេជាក់ជាពុំខានឡើយ៕អត្ថបទ៖ សារ៉ាត់

website_news/2016200205.txt · Last modified: 2017/02/27 15:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki