website_news:2016200401

សមត្ថកិច្ចទប់ស្កាត់ពលករខ្មែរ២១នាក់ប៉ងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

(http://www.rasmeinews.com) ដោយ ៖ហូសាន់ ថ្ងៃទី 20 មេសា 2016 ម៉ោង 07:44:AM

ប្រជាពលរដ្ឋខ្មែរជាង២០នាក់បាននាំគ្នាប៉ងឆ្លងដែនទៅធ្វើការខុសច្បាប់នៅប្រទេសថៃ។តែត្រូវសមត្ថកិច្ចបានទប់ស្កាត់ទាន់ពេលវេលានៅច្រកព្រំដែនស្រុកម៉ាឡៃកាលពីល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថានៅល្ងាចថ្ងៃទី១៩ខែមេសាឆ្នាំ២០១៦នេះកម្លាំងនគរបាលរបស់លោកបានធ្វើការទប់ស្កាត់និងឃាត់ខ្លួនពលករខ្មែរចំនួន២១នាក់នៅស្រុកម៉ាឡៃក្រោយពីពួកគេមានបំណងចង់ឆ្លងដែនខុសច្បាប់ទៅស្វែងរកការងារធ្វើនៅប្រទេសថៃ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា “នៅល្ងាចនេះកម្លាំងអធិការស្រុកម៉ាឡៃសហការជាមួយកម្លាំងវរ:ការពារព្រំដែនលេខ៨១៥និងកម្លាំងសឹករងបានឃាត់មិនឲ្យពលករឆ្លងដែនខុសច្បាប់ចំនួន២១នាក់ ស្រី៨នាក់បានធ្វើការ អប់រំឲ្យវិលត្រឡប់ទៅផ្ទះវិញ”។

សូមបញ្ជាក់ថាបើទោះបីជាមានការរឹតបន្តឹងទប់ស្កាត់នៃការធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសថៃទាំងខុសច្បាប់ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក៏ដោយ។ ប៉ុន្តែសកម្មភាពមួយនេះ នៅតែបន្តកើតមានឡើងជាបន្តបន្ទាប់ ជាពិសេសកើតឡើងនៅតាមច្រករបៀង តាមព្រំដែនជាដើម៕S.L

website_news/2016200401.txt · Last modified: 2017/02/28 13:02 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki