website_news:2016200405

ស្លាប់ និងបាត់ខ្លួនជាង ៦០នាក់ ក្នុងករណីលិចទូក នៅភាគខាងជើងមីយ៉ាន់ម៉ា

(http://www.dap-news.com/kh/) ថ្ងៃពុធ, ២០ មេសា ២០១៦ 11:11 ប្រែសម្រួល: ឈូក បូរ៉ា ID:055 យ៉ាំងហ្គោន៖ យោងតាមសេចក្ដីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស ៨នាក់ស្លាប់ និង៦០នាក់ផ្សេងទៀត បន្ដបាត់ខ្លួន ក្រោយពីទូកម៉ូទ័រ មួយគ្រឿងលិច ក្នុងតំបន់ស៊ីដវ៉េរ រដ្ឋរ៉ាឃីន ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ ប្រភពពីអាជ្ញាធរបានឲ្យដឹងថា មនុស្សសរុបនៅលើទូកមានប្រហែលជា ១០០នាក់ ធ្វើដំណើរចេញពី តំបន់ជំរុំជនភៀសខ្លួន ទៅកាន់ តំបន់ស៊ីដវ៉េរ ដើម្បីទិញម្ហូបអាហារ ប៉ុន្ដែដល់ពាក់កណ្ដាលផ្លូវ ក៏ជួបនឹងហេតុការណ៍បែបនេះ ខណៈពេលប្រតិបត្តិការ ជួយសង្គ្រោះ កំពុងធ្វើឡើង យ៉ាងណាក្ដីចំនួន អ្នកស្លាប់ត្រូវបានគេសង្ស័យថា នឹងកើនឡើងបន្ថែមទៀត ព្រោះចំនួនអ្នកបាត់ខ្លួនមានច្រើន៕

website_news/2016200405.txt · Last modified: 2017/02/28 13:32 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki