website_news:2016200505

អ្នកជំនាញនិយាយថា ការជួញដូរស្ត្រីវៀតណាមសម្រាប់សេវាកម្មផ្លូវភេទនិងរៀបការ រីករាល ដាល នៅទូទាំងតំបន់

(http://www.rasmeinews.com) គេហទំព័ររស្មីកម្ពុជា ដោយ ៖កញ្ញាដាលីស ថ្ងៃទី 20 ឧសភា 2016 ម៉ោង 02:39:PM

អ្នកជំនាញម្នាក់បាននិយាយថា ការជួញដូរស្ត្រីវៀតណាមទៅប្រទេសចិនសម្រាប់សេវាកម្មផ្លូវភេទឬការបង្ខំឱ្យរៀបការ កំពុងរីករាលដាលនៅទូទាំងប្រទេសវៀតណាម។

អ្នកជំនាញនេះបានព្យាករណ៍ថា ស្ត្រីវៀតណាមកាន់តែច្រើននឹងត្រូវបានគេជួញដូរនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ នៅពេលដែលតំបន់នេះបោះជំហានឆ្ពោះទៅរកការធ្វើពាណិជ្ជកម្មសេរី។

លោក មីមី វូ (Mimi Vu) មកពីអង្គការមូលនិធិ Pacific Links Foundation បាននិយាយថា ៧០ភាគរយនៃជនរងគ្រោះដោយការជួញដូរមនុស្សនៅប្រទេសវៀតណាម គឺស្ត្រីនិងក្មេងស្រី ដោយភាគច្រើននៃស្ត្រីនិងក្មេងស្រីទាំងនេះត្រូវបានបញ្ជូនទៅប្រទេសចិនដោយធ្វើជាកូនក្រមុំ អ្នករកស៊ីផ្លូវភេទ ឬកម្មកររោងចក្រ ខណៈពេលដែលអ្នកផ្សេងទៀតត្រូវបានបង្ខំឱ្យទទួលសេវាកម្មផ្លូវភេទ ឬបង្ខំឱ្យរៀបការនៅប្រទេសម៉ាឡេស៊ី។

លោក មីមី វូ បាននិយាយថា កាលពីពេលកន្លងទៅ ស្ត្រីភាគច្រើនដែលត្រូវបានគេជួញដូរដោយនាំទៅប្រទេសចិននោះ គឺមកពីតំបន់ភាគខាងជើងនៃប្រទេសវៀតណាម គឺនៅជិតព្រំដែនចិន។ លោកបានបន្ថែមថា កាលពីឆ្នាំមុន ការជួញដូរមនុស្សនេះបានរីករាលដាលដល់តំបន់ភាគខាងត្បូងនៃប្រទេសវៀតណាម ដោយក្រុមមន្ត្រីបានរកឃើញជនរងគ្រោះច្រើននាក់មកពីតំបន់ដីសណ្តទន្លេមេគង្គ៕

website_news/2016200505.txt · Last modified: 2017/03/02 14:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki