website_news:2016200604

តុលាការខេត្តសៀមរាបកាត់ទោសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់គុក១៨ខែពីបទបំពានផ្លូវភេទកុមារា

(http://www.rfa.org/khmer/news) គេហទំព័រវិទ្យុអាស៊ីសេរី 2016-06-18 ដោយ យន់ សាមៀន

សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃសុក្រ ទី១៧ បានកាត់ទោសកំបាំងមុខឲ្យជនជាតិអង់គ្លេស អាយុ ៧៧ឆ្នាំម្នាក់ ជាប់ពន្ធនាគាររយៈពេល ១៨ខែ ពីបទបំពានផ្លូវភេទលើកុមារាបីនាក់។

លោក រ៉យ ស៊ីផាត (Roy Sheppard) ត្រូវបានកាត់ទោសពីបទអំពើអាស ក្រោយពីតុលាការរកឃើញថា លោកបានរំលោភបំពានផ្លូវភេទលើកុមារាមានអាយុចាប់ពី ១២ឆ្នាំទៅ ១៦ឆ្នាំ។ លោក រ៉យ ស៊ីផាត ត្រូវបានចាប់ខ្លួនកាលពីខែតុលា ឆ្នាំ២០១២ ក្រោយពីឪពុកម្តាយជនរងគ្រោះ បានដាក់ពាក្យបណ្ដឹង។ បច្ចុប្បន្ននេះ លោក រ៉យ ស៊ីផាត មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារនៅឡើយទេ ដោយសារតែលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន មុនពេលប្រកាសសាលក្រម ដោយមូលហេតុមានបញ្ហាសុខភាព។

ភាពក្រីក្រ និងការអនុវត្តច្បាប់ទន់ខ្សោយរបស់សមត្ថកិច្ចកម្ពុជា បានបណ្ដាលឲ្យកម្ពុជា ក្លាយជាឋានសួគ៌សម្រាប់ជនល្មើសបំពានផ្លូវភេទកុមារ។ សាលាដំបូងខេត្តសៀមរាប ក៏បានបង្គាប់ឲ្យលោក រ៉យ ស៊ីផាត សងសំណងជិត ៣ពាន់ដុល្លារដល់ជនរងគ្រោះទាំងបីនាក់ និងតម្រូវឲ្យសមត្ថកិច្ចនិរទេសខ្លួនចេញពីកម្ពុជា ក្រោយលោកបញ្ចប់ទោសក្នុងពន្ធនាគារ៕

website_news/2016200604.txt · Last modified: 2017/03/03 13:43 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki