website_news:2016200607

បុរសម្នាក់ជាប់ចោទ ជាច្រើនករណី បន្ទាប់ពីរកឃើញថា កំពុងរស់នៅជាមួយ នឹងក្មេងស្រី ១២នាក់

(http://www.dap-news.com/kh) គេហទំព័រដើមអំពិល ថ្ងៃច័ន្ទ, ២០ មិថុនា ២០១៦ 14:55 ប៉ាង កុង ID:049

បុរសម្នាក់ កំពុងប្រឈមមុខ នឹងការចោទប្រកាន់ ជាច្រើនករណី ក្នុងរដ្ឋ Pennsylvania បន្ទាប់ពីអាជ្ញាធរ បានរកឃើញថា គាត់កំពុងរស់នៅ ជាមួយនឹងក្មេងស្រី ១២នាក់ ដែលមានអាយុ នៅចន្លោះពី៦ឆ្នាំ ដល់ ១៨ឆ្នំា។

បុរស Lee Kaplan វ័យ៥១ ឆ្នាំ ត្រូវបានជាប់ចោទពីបទ រំលោភបំពានផ្លូវភេទ តាមផ្លូវច្បាប់ ការរំលោភសីលធម៌ ដ៏ធ្ងន់ធ្ង និងបទល្មើស ផ្សេងៗទៀត បន្ទាប់ពីប៉ូលីស ធ្វើការស៊ើបអង្កេត តាមពត៌មានរបស់អ្នកជិតខាង និងការរកឃើញផ្ទាល់ នៅផ្ទះរបស់គាត់ កាលពីថ្ងៃ ព្រហស្បត្តិ៍ សប្ដាហ៍មុន។ អាជ្ញាធរបានស្វែងរក ចម្លើយដែលជាហេតុ ធ្វើឲ្យក្មេងស្រីទាំងអស់នោះ នៅក្រោយការមើលថែរបស់ Lee Kaplan ព្រមទាំងកំពុង កំណត់ អត្តសញ្ញាណពួកគេ។

យោងតាមសារពត៌មាន USA TODAY ក្មេងស្រីអាយុ១៨ឆ្នំាម្នាក់អះអាងថា ខ្លួននិង Kaplan មានកូនអាយុ ៣ឆ្នាំម្នាក់ និង៦ខែម្នាក់ ជាមួយគ្នា។ នាងត្រូវបានប្រគល់ឲ្យ Kaplan ជាកាដូពីឪពុកម្ដាយ បង្កើតរបស់នាង ដោយសម្អាងថា គ្មានប្រាក់គ្រប់គ្រាន់ដើម្បីចិញ្ចឹម។

website_news/2016200607.txt · Last modified: 2017/03/03 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki