website_news:2016200701

វាសនាម៉ាស្សាផ្កាចន្ទ័ បង្កប់សេវាផ្លូវភេទ

(https://www.khmerload.com/news) ថ្ងៃពុធ ទី២០ ខែកក្តដា, ឆ្នាំ២០១៦ ម៉ោង០៨:២៨

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលការិយាល័យ ជួញដូរមនុស្ស និងការពាអនីតិជន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានចុះទៅឆែកឆេរ ផ្ទះកោសជប់ និងម៉ាស្សា មួយកន្លែងដែលមានការសង្ស័យថា មានបង្កប់សេវាបម្រើផ្លូវភេទ ហើយបានឃាត់ស្ត្រីដែលបម្រើការនៅក្នុងនោះ៤នាក់រួមជាមួយម្ចាស់ផ្ទះម្នាក់ទៀតផងដែរ ព្រមទាំងបានរកឃើញ វត្ថុតាងមួយចំនួន ដែលមានការពាក់ព័ន្ធការបំរើផ្លូវភេទ។

ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង៣និង៥០នាទី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សាកោសជប់យីហោ ផ្កាច័ន្ទ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង បុរីសែនមនោរម្យ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នគរបាលបានឲ្យដឹថា ស្ត្រីដែលត្រូវឃាត់ខ្លួននោះ ១- ឈ្មោះ សុខ ហយ អាយុ២១ឆ្នាំ ២-ឈ្មោះ ជួន ស្រីណា អាយុ២៣ឆ្នាំ ៣-ឈ្មោះ ជួប ពិសី អាយុ១៨ឆ្នាំ ៤-ឈ្មោះ ខ្លី ស្រីម៉ៅ អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់នេះ មានមុខរបរកោសជប់ម៉ាស្សា ស្នាក់នៅក្នុងហាងខាងលើ ៥-ឈ្មោះ ប៊ិន ឃឿន ភេទស្រីអាយុ២៥ឆ្នាំ ជាម្ចាស់ផ្ទះកោសជប់ម៉ាស្សា ផ្កាច័ន្ទ នោះតែម្ដង។

នៅក្នុងខណៈនោះកម្លាំង សមត្ថកិច្ចខាងលើបានរកឃើញ សៀវភៅ កំណត់ត្រាអំពីភ្ញៀវដែលចូលទីនោះ១ក្បាល ស្រោមអនាម័យ មិនទាន់ប្រើមួយចំនួន និង ស្រោមប្រើប្រាស់រួច មួយចំនួនទៀត និងត្រូវរឹបអូសយកជាវត្ថុតាង។ បន្ទាប់មកបាននាំទាំងនារី៥នាក់នោះ ទៅកាន់ការិយាល័យជួញដូរមនុស្ស ដើម្បីសាកសួរ និងកសាងសំណុំរឿង ព្រោះមានករសង្ស័យថា មានជាប់ពាក់ព័ន្ធម៉ាស្សាកោសជប់ បង្កប់សេវាបម្រើផ្លូវភេទ៕

website_news/2016200701.txt · Last modified: 2017/03/10 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki