website_news:2016201201

នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស សហការជាមួយ អាជ្ញាធរមូលដ្ឋាន ធ្វើការបង្ក្រាប ករណី ជួញដូរផ្លូវភេទ

(http://dap-news.com/kh) អង្គារ, ២០ ធ្នូ ២០១៦ 06:43 ដោយ: ដើមអម្ពិល ID:013

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានធ្វើការបង្ក្រាប ករណីសញ្ចារកម្ម ជ្រកក្រោមផ្លាកម៉ាស្សា កោសជប់ កេងប្រវញ្ច័លើស្ត្រី និងកុមារ នៅត្រង់ចំណុចផ្ទះលេខ៦៨០ ផ្លូវ២៧១ ភូមិ៧ សង្កាត់ចាក់រអង្រែលើ ខណ្ឌមានជយ័ រាជធានីភ្នំពេញ។ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លីម វិញ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ និងរំដោះនារីរងគ្រោះ បានចំនួន ០៧នាក់ ផងដែរ ជនសង្ស័យ និងជនរងគ្រោះ ត្រូវបានបញ្ជូនខ្លួន មកនាយកដ្ឋានដើម្បីសាកសួរបំភ្លឺ។

website_news/2016201201.txt · Last modified: 2017/03/16 15:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki