website_news:2016210302

អាជ្ញាធរថៃ កំពុងកសាងសំណុំរឿង បញ្ជូនពលករខ្មែរ៥នាក់ ចាប់រំលោភស្រ្តីបារាំង ទៅតុលាការ

(http://www.dap-news.com/kh) ថ្ងៃច័ន្ទ, ២១ មិនា ២០១៦ 10:39 ដោយ: អេង ប៊ូឆេង ID:055

ភ្នំពេញ៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦នេះ បានថ្លែងថា អាជ្ញាធរមាន សមត្ថកិច្ច របស់ប្រទេសថៃ បាននឹងកំពុងកសាងសំណុំរឿង ក្នុងករណីពលករខ្មែរ៥នាក់ បម្រើការងារលើទូកនេសាទនៅ ប្រទេសថៃ ដែលបានចាប់រំលោភស្រ្តី បារាំង២នាក់ទៅតុលាការហើយ។

លោក ជុំ សន្ទរី បានថ្លែងថា “កម្មករខ្មែរយើង៥នាក់ ដែលបានរំលោភ និងប្រើអំពើហិង្សាលើ ស្រ្តីជនជាតិបារាំង បច្ចុប្បន្នអាជ្ញាធរ កំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនឡើងតុលាការ”។លោកបន្តថា ស្ថានទូតខ្មែរនៅ ទីក្រុងបាងកក ប្រទេសថៃបានរកមេធាវី ការពារក្តីដល់ពួកគេផងដែរ នៅពេលដែលឡើង តុលាការ ធ្វើយ៉ាងជួយពួកគេ បានសម្រាលទោស មួយកម្រិតផងដែរ។

សូមបញ្ជាក់ថា កាលពីចុងខែកុម្ភៈ មានកម្មករ ទូកនេសាទ ជនជាតិខ្មែរ ៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ដោយចោទប្រកាន់ពី បទចាប់រំលោភ អ្នកទេសចរជនជាតិ បារាំង ២នាក់ ហើយពួកគេក៏ត្រូវបាន ភាគីថៃចាប់ខ្លួនបានទាំងអស់ ៕

website_news/2016210302.txt · Last modified: 2017/02/28 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki