website_news:2016210303

ឆ្មាំសមុទ្រអាម៉េរិក ជួយសង្គ្រោះជនជាតិគុយបា ១៨នាក់ បន្ទាប់ពី០៩នាក់ បានបាត់បង់ជីវីត នៅលើដែនមហាសាគរ នៅរដ្ឋផ្លរីដា

( http://www.dap-news.com/kh) អាទិត្យ, ២០ មិនា ២០១៦ 12:09 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:054

វ៉ាស៊ីនតោន៖ ក្រុមអ្នកជួយសង្គ្រោះរបស់អាម៉េរិក បានធ្វើការស្រោចស្រង់អាយុជីវិត ជនអន្តោប្រវេសន៍ ជនជាតិគុយបា ចំនួន១៨នាក់ បន្ទាប់ពីពួកគេ ០៩នាក់ ផ្សេងទៀតបានបាត់បង់ជីវិត នៅលើដែនមហាសាគរ នៅឆ្នេរសមុទ្រ នៃរដ្ឋផ្លរីដា សហរដ្ឋអាម៉េរិក បន្ទាប់ពីពួកគេ បានចំណាយពេលអស់ ២២ថ្ងៃ ក្នុងដំណើរតាមផ្លូវទឹក ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ថា នាវាជួយសង្គ្រោះចំនួន មួយគ្រឿង របស់អាម៉េរិក បានចេញប្រតិបត្តិការ ចុះជួយអន្តាគមន៍ សង្គ្រោះជនអន្តោប្រវេសន៍ ដែលគេស្គាល់ ច្បាស់ថាជាជនជាតិ គុយបា ចំនួន១៨នាក់ ឲ្យរួចផុតពីសេចក្តីស្លាប់ បន្ទាប់ពីគ្នាគេនៅលើទូក ០៩នាក់បានបាត់បង់ជីវិត ។

ឆ្មាំរក្សាដែនទឹកនៅឆ្នេរសមុទ្រ បានជួយក្រុមជនអន្តោប្រវេសន៍ ដែលស្ថិតនៅភាគខាងលិច នៃកោះ Marco ក្នុងដែនដីរដ្ឋផ្លរីដា សរហដ្ឋអាម៉េរិក ។ ជនរងគ្រោះទាំងនោះ ភាគច្រើនបាត់បង់ ជាតិទឹកពីក្នុងខ្លួន ។ ព័ត៌មាននេះត្រូវបានភ្នាក់ងារ ព័ត៌មាន WFTV ដែលជាបណ្តាញ របស់ទូរស្សន៍ ABC ដែលបបានផ្សាយចេញ នៅក្នុងតំបន់ ។

ក្រុមជនអន្តោប្រវេសន៍បានប្រាប់ដល់ឆ្មាំសមុទ្រថា ពួកគេមានគ្នាទាំងអស់ ២៧នាក់ តែ០៩នាក់ ដែលស្ថិតនៅអំឡុងពេល រួមដំណើរជាមួយគ្នាមិនអាច ជួយពួកគេបានឡើយ ៕

website_news/2016210303.txt · Last modified: 2017/02/28 11:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki