website_news:2016210304

អាមេរិកទប់ស្កាត់ការនាំចូលផលិតផលពីពលកម្មទាសករ ក្រោយពីរំលងចោល ៨៥ ឆ្នាំ កន្លងមក

(http://www.cen.com.kh/world/) ថ្ងៃទី 21 មីនា 2016, 10:29:AM ដោយ៖ សូលីសា

ថ្មីៗនេះ ប្រធានាធិបតីអាមេរិក អូបាម៉ា បានចុះហត្ថលេខាលើសេចក្តីសម្រេចមួយ ចាប់មានប្រសិទ្ធភាពពីដើមខែមីនា នេះ ដែលខ្លឹមសារសំខាន់ គឺការហាមឃាត់នាំចូលនូវទំនិញដែលផលិតនៅប្រទេសមានប្រើប្រាស់កម្លាំងពលកម្មទាសករ ។ ជាអាទិ៍ៈ ទំនិញផលិតផលពីប្រទេសថៃ, មាសដែលផលិតនៅតំបន់រ៉ែមានប្រើប្រាស់ពលករវ័យក្មេងពុំគ្រប់អាយុ ក៏ដូចជាសម្លៀកបំពាក់ដេរដោយស្រីបង់ឡាដេស្ត ត្រូវគេជិះជាន់ពលកម្ម… ។ល។ មុនច្បាប់ថ្មីនេះចេញ ច្បាប់គយរបស់អាមេរិកតាំងពីអំឡុងឆ្នាំ ១៩៣០ ក៏បានអនុញ្ញាតឲ្យគយរារាំងនូវក្បូនទំនិញ ដែលមានប្រភពផលិតប្រើប្រាស់ពលកម្មចាប់បង្ខំ ។ ប៉ុន្តែ ពីនោះមក ច្បាប់នេះបានអនុញ្ញាតត្រឹម ៣៩ លើក ហើយលើកចុងក្រោយ គឺតាំងពីឆ្នាំ ២០០០ មកម្ល៉េះ ។ អ្វីៗផ្តើមចេញពីកន្សោមពាក្យ១ឃ្លាគឺ “តម្រូវការប្រើប្រាស់” -ក្នុងករណីពុំមានប្រភពផ្គត់ផ្គង់គ្រប់គ្រាន់ ដល់តម្រូវការក្នុងស្រុក នោះផលិតផលនាំចូលអាចឆ្លងកាត់គយ ពុំគិតគូដល់ទីកន្លែងដែលវាត្រូវបានផលិត ។

ហេតុនេះហើយច្បាប់ថ្មី ដែលប្រធានាធិបតីអាមេរិក ចុះហត្ថលេខាបានបិទចោលនូវចំណុច ខ្សោយខាងលើ តាមរយៈអនុញ្ញាតឲ្យគយប្រទេសនេះ មានសិទ្ធិរារាំងនូវទំនិញដែលជាផលិតផលបានពីការបំពារបំពានប្រយោជន៍របស់ពលករ ។ តំណាងរាស្ត្រ Sherrod Brown ដែលជាស្ថាបនិកម្នាក់នៃច្បាប់នេះ ពោលថាៈ ពិតជាគួរឲ្យអៀនខ្មាសណាស់ ដែល ៨៥ ឆ្នាំ កន្លងមក អាមេរិកបានអនុញ្ញាតឲ្យទំនិញផលិតបានពីការជិះជាន់បំពានលើពលករ ។ ការរាំងខ្ទប់នូវនូវចំណុចខ្សោយនេះ ជាឧបករណ៍ដ៏សំខាន់ក្នុងការប្រឆាំងតបនឹងការប្រើប្រាស់ពលករ ប្រៀបដូចជាទាសករលើពិភពលោក ៕

website_news/2016210304.txt · Last modified: 2017/02/28 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki