website_news:2016210306

ក្រិក ពន្យារពេលបញ្ជូនជនចំណាកស្រុក

(http://www.postkhmer.com/ ) Mon, 21 March 2016

'ក្រុងអាថែនៈ រដ្ឋាភិបាលក្រិកមិនទាន់អាចចាប់ផ្តើមបញ្ជូនក្រុមជនភៀសខ្លួនទៅតួកគីវិញទេកាលពីថ្ងៃអាទិត្យ ខណៈប្រទេសនោះ ជួបបញ្ហាអនុវត្តកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលមានគោល បំណងកាត់បន្ថយវិបត្តិជនចំណាកស្រុកអឺរ៉ុបនេះ។ នៅក្រោមកិច្ចព្រមព្រៀងដែលបានរង្គោះរង្គើរវាងក្រុងប្រ៊ុចសែល និងក្រុងអង់ការ៉ាកាលពីសប្តាហ៍មុន ក្រុមជនចំណាកស្រុកដែលបានទៅដល់កោះក្រិកនឹងត្រូវបញ្ជូនត្រឡប់ទៅតួកគីវិញ។ ដោយសារពលរដ្ឋស៊ីរីទាំងអស់វិលត្រឡប់មកវិញនោះ EU នឹងសាងសង់ជំរំមួយសម្រាប់ក្រុមជនចំណាកស្រុកមកពីជំរំជនភៀសខ្លួនតួកគី។ កិច្ចព្រមព្រៀងនោះ មានបំណងបិទផ្លូវ ត្រូវបានប្រើប្រាស់ដោយក្រុមជនចំណាកស្រុកដែលធ្វើ ដំណើរទៅ EU និងបានរារាំង ក្រុមអ្នករត់ពន្ធ ប៉ុន្តែបានប្រឈមនឹងការរិះគន់ពីក្រុមសិទ្ធិមនុស្សនិងមនុស្សរាប់ពាន់បានធ្វើការតវ៉ានៅតាមផ្លូវជាច្រើន។

នាយករដ្ឋមន្រ្តីក្រិកលោក Alexis Tsipras បានប្រាប់ក្រុមរដ្ឋមន្ត្រីកាលពីរសៀលថ្ងៃសៅរ៍ថានឹងត្រៀមចាប់ផ្តើមបញ្ជូនក្រុមជនចំណាកស្រុក នៅថ្ងៃបន្ទាប់់ដូចដែលបានព្រមព្រៀង ប៉ុន្តែក្រុមមន្ត្រី បាននិយាយថា ក្រោយមកទៀតពួកគេត្រូវការពេលថែមទៀតដើម្បីរៀបចំ។ អ្នកសម្របសម្រួលរដ្ឋាភិបាលទទួលបន្ទុកគោលនយោបាយចំណាកស្រុក ជាអ្នកនាំពក្យលោក Giorgos Kyritsis បានប្រាប់ AFP ថា យោងតាមអត្ថបទនោះបានឲ្យដឹងថា កិច្ចព្រមព្រៀងបញ្ជូនក្រុមអ្នកមកដល់ថ្មីនៅលើកោះនោះគួតែចូលជាធរមាននៅថ្ងៃទី ២០ ខែមីនា។ ប៉ុន្តែផែនការមួយដូចនេះ មិនអាចត្រូវបានដាក់ចូលជាធរមានត្រឹមក្នុងរយៈពេល ២៤ ម៉ោងទេ។

ក្រុមមន្រ្តី បាននិយាយថាមនុស្សប្រហែល ១៥០០ នាក់បានឆ្លងសមុទ្រ Aegean ទៅកាន់ប្រជុំកោះក្រិកពីថ្ងៃសុក្រនៅមុនកិច្ចព្រមព្រៀងនោះ ត្រូវដាក់ឲ្យចូលជាធរមានច្រើនជាងទ្វេដងថ្ងៃមុននោះ នឹងត្រូវបានប្រៀបធៀបជាមួយមនុស្សរាប់រយនាក់មួយថ្ងៃនៅដើមសប្តាហ៍នេះ។ ទីភ្នាក់ងារសារព័ត៌មាន Anatolia របស់តួកគី បានរាយការណ៍ថា ទារកអាយុ៤ ខែម្នាក់ បានលង់ ទឹកស្លាប់ នៅពេលទូកដឹកជនចំណាកស្រុកនេះ បានលិចនៅក្នុងឆ្នេរសមុទ្រតួកគីកាលពីថ្ងៃសៅរ៍៕

website_news/2016210306.txt · Last modified: 2017/02/28 11:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki