website_news:2016210307

ជនអន្តោប្រវេសន៍ ៣២០នាក់ត្រូវបានគេឃុំខ្លួនក្នុងទីក្រុងឌីគីលីជិតឆ្នេរសមុទ្ររបស់ទួរគី

(http://bayontv.com.kh/) 21/03/2016

ទួរគី៖ ទីភ្នាក់ងារសារព័ត៌មាន DHA បានរាយការណ៍ថា កងកម្លាំងសន្តិសុខទួរគីបានឃុំខ្លួនជនអន្តោប្រវេសន៍ និងជនភៀសខ្លួន 320នាក់ក្នុងទីក្រុងឌីគីលី, ប៉ុន្មានម៉ោងមុនកិច្ចព្រមព្រៀងមួយរវាងសហគមន៍អឺរ៉ុប និងទួរគីលើការបញ្ឈប់ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ បានចូលជាធរមានកាលពីម្សិលមិញ។

សារព័ត៌មាន DHA ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនត្រូវបានឃុំខ្លួនក្នុងទីក្រុងឆ្នេរ ដែលស្ថិតនៅក្នុងខេត្តអ៊ីស្មៀកាលពីថ្ងៃសៅរ៍ ខណៈពួកគេបានត្រៀមចេញដំណើរយ៉ាងគ្រោះថ្នាក់ នៅតាមសមុទ្រឆ្លងទៅប្រទេសក្រិក។ កិច្ចព្រមព្រៀងនេះសម្រេចពីវិធីដែលនឹងត្រូវ ដំណើរការសម្រាប់ជនអន្តោប្រវេសន៍ទើបមកដល់ថ្មីពីប្រទេសទួរគី នឹងបញ្ជូនត្រឡប់ទៅវិញ ប៉ុន្តែសម្រាប់ព័ត៌មានលំអិតនៃការអនុវត្តន៍កិច្ចព្រមព្រៀងនៅតែមិនទាន់ច្បាស់លាស់នៅឡើយ។ សារព័ត៌មាន DHA បានឲ្យដឹងទៀតថា មនុស្សជាង 1,734នាក់ត្រូវបានឃុំខ្លួនដោយអាជ្ញាធរទួរគី នៅ តំបន់ឆ្នេរសមុទ្រអ៊ីស្មៀកាលពីថ្ងៃសុក្រកន្លងទៅ៕ អត្ថបទ៖ សុខមាន

website_news/2016210307.txt · Last modified: 2017/02/28 11:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki