website_news:2016210402

ប្រទេសអាស៊ានទាំង១០ ជួបគ្នា រិៈរកមធ្យោបាយ បំបាត់អំពើជួញដូរមនុស្ស ក្នុងតំបន់

(http://www.cen.com.kh) ថ្ងៃទី 21 មេសា 2016, ម៉ោង 02:30:PM) | ដោយ: វិចិត្រ

ភ្នំពេញ: ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ប្រទេសជាសមាជិកអាស៊នទាំង១០ប្រទេស បានជួបគ្នានៅក្នុងកិច្ចប្រជុំលើកទី៣០ របស់ប្រធានអង្គភាពឯកទេស ប្រឆាំងនឹងអំពើជួញដូរមនុស្សដើម្បីរិៈរកមធ្យោបាយប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្នុងតំបន់បន្ទាប់ពីអាស៊ាន ទើបតែអនុម័ត អនុសញ្ញា ប្រឆាំងការជួញដូរមនុស្ស ជាពិសេសលើស្ត្រីនិងកុមារ។

បន្ទាប់ពីចប់ការបើកកិច្ចប្រជុំលោក សៀង ឡាប្រេស្ស ទីប្រឹក្សារាជរដ្ឋាភិបាលប្រធាន ឧក្រិដ្ឋកម្មឆ្លងដែន ក្នុងក្របខ័ណ្ឌអាស៊ាន និងជាប្រធានកិច្ចប្រជុំលើកទី៣០ របស់ប្រធានអង្គភាពឯកទេស ប្រឆាំងជួញដូរមនុស្ស បានលើកឡើងថាកិច្ចប្រជុំលើកទី៣០នេះបានផ្តោតសំខាន់លើការបង្កើតយន្តការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លោកបន្តថាកិច្ចប្រជុំព្រឹកនេះបណ្តាប្រទេសជាសមាជិកអាស៊ានបានលើកយន្តការសំខាន់ៗមកពិភាក្សាប្តូរយោបល់គ្នាដែលគេ សង្ឃឹមថានិងជួយអោយការអនុវត្តន៍អនុសញ្ញាប្រឆាំងការជួញដូរមនុស្សលើស្ត្រីនិងកុមារទទូលបានលទ្ធផលខ្ពស់។

លោកសៀង ឡាប្រេស្ស បានបញ្ជាក់ថាកម្រៃដែលជនល្មើសបានទទូលពីការជួញដូរមនុស្សនេះនៅលើពិភពលោកគឺមានលក្ខណៈធ្ងន់ធ្ងរដែលក្នុងមួយឆ្នាំៗគឺរាប់កោដ្ឋរាប់លានដុល្លារដែលរដ្ឋាភិបាលទាំងអស់នៅលើពិភពលោកត្រូវនាំគ្នារកយន្តការរួមគ្នាទប់ស្កាត់អំពើឧក្រិដ្ឋកម្មទាំងនេះអោយបានខ្លាំងខ្លា។ គួរបញ្ជាក់ថាកិច្ចប្រជុំត្រូវបានបើកធ្វើឡើងបន្ទាប់ពីប្រមុខដឹកនាំអាស៊ានបានអនុម័តនូវអនុសញ្ញាប្រឆាំងការជូញដូរមនុស្សកាលពីខែវច្ឆិកាឆ្នាម២០១៦៕

website_news/2016210402.txt · Last modified: 2017/02/28 13:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki