website_news:2016210403

ពានរង្វាន់ Pulitzer ឆ្នាំ២០១៦បានទៅលើព័ត៌មានឆ្លុះបញ្ចាំងពីសង្គមទាសករនៅអាស៊ាន

(http://beta.nokorwatnews.com) Thursday , 21 April 2016

សារព័ត៌មានNew York Times បាន ផ្សាយថា នៅក្នុងពិធីទទួលពានរង្វាន់សារព័ត៌មានPulitzer ធ្វើឡើងនៅសាកលវិទ្យាល័យកូឡុំប៊ី នៅទីក្រុងញូវយ៉ក ដោយក្នុងនោះបណ្តាញព័ត៌មានAP ទទួលបានពានរង្វាន់សំខាន់បំផុតដែលមានចំណងជើងថា “បម្រើសហគមន៍” ដោយមានអត្ថបទជាច្រើនបានសរសេរពីការកេងប្រវ័ញ្ចពលកម្ម និងទាសករនៅក្នុងនាវានេសាទ ក្នុងប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍។ អាស្រ័យដោយអត្ថបទរបស់បណ្តាញព័ត៌មានAP បានផ្សព្វផ្សាយថា ពលរដ្ឋថៃ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ាត្រូវបានរំដោះ ចេញពីទាសករនៅលើនាវានេសាទក្នុង ប្រទេសមួយនៅអាស៊ាន។ ការផ្សព្វផ្សាយ របស់AP បានធ្វើឲ្យក្រុមហ៊ុនអាមេរិកឈប់ទិញ គ្រឿងសមុទ្រពីប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានដោយសារតែប្រទេសនោះបានប្រើប្រាស់ទាសករពលកម្មនៅលើនាវានេសាទ។

ក្រោយការផ្សព្វផ្សាយរបស់បណ្តាញ ព័ត៌មានAP ក្នុងរយៈពេលមួយឆ្នាំកន្លងមក កម្មករជាង២.០០០នាក់ជាជនជាតិថៃ ឡាវ កម្ពុជា និងមីយ៉ានម៉ា ត្រូវបានរំដោះ ចេញពីទាសករនេសាទនៅលើនាវាកប៉ាល់ ទូកនេសាទធំៗនៅក្នុងប្រទេសតំបន់អាស៊ីភាគអាគ្នេយ៍ ។ សារព័ត៌មានAP បានផ្សាយថា ក្រុម ជួញដូរមនុស្សបានប្រើប្រាស់ការជ្រើស រើសពលករមកពីប្រទេសនៅក្នុងតំបន់អាស៊ីភាគអាគ្នេយ៍ដើម្បីទៅធ្វើការនៅក្នុងកា រដ្ឋានក្នុងក្រុងបាងកកប៉ុន្តែក្រោយមកក៏ បញ្ជូនពួកគេឲ្យទៅធ្វើការជាទាសករនៅលើទូកនេសាទបំពាក់ទង់ជាតិថៃទៅវិញ។ ខ្សែបណ្តាញខាងលើត្រូវបានគេប្រទះឃើញ និងទប់ស្កាត់តាមលទ្ធផលស្រាវជ្រាវរបស់អ្នកសារព័ត៌មាន។

កាលពីឆ្នាំ២០១៤ ក្រុមអ្នកសារព័ត៌មាន ដោយមានការជួយជ្រោមជ្រែងពីក្រុមអ្នកអនុវត្តច្បាប់ឥណ្ឌូនេស៊ីបានប្រកាសព័ត៌មាន ស្តីពីការប្រើប្រាសស់ពលកម្មទាសករនៅលើ នាវានេសាទនៅជាប់ដែនសមុទ្រប្រទេស ឥណ្ឌូនេស៊ី។នៅលើកប៉ាល់នេសាទបំពាក់ទង់ជាតិថៃដែលទាហានជើងទឹកឥណ្ឌូនេស៊ីឃាត់ទុកដោយសារតែនេសាទខុសច្បាប់ ក៏បានប្រទះឃើញក្រុមពលករនៅលើ កប៉ាល់ត្រូវឃុំទុកនៅក្នុងបន្ទប់មួយ។ នៅពេលទៅនេសាទនៅឆ្ងាយម្ចាស់កប៉ាល់ បានដោះលែងពលករទាសករទាំងនោះឲ្យ ធ្វើការ។ ទាសករទាំងនោះបានត្រឹមតែ អាហារប៉ុណ្ណោះ មិនមានប្រាក់ខែនោះ ឡើយ។មិនត្រឹមតែប៉ុណ្ណោះ ទាសករទាំង នោះមិនអនុញ្ញាតឲ្យឡើងលើដីគោក ឡើយត្រូវនៅលើកប៉ាល់ទៅនេសាទជា រៀងរហូតមិនអាចទាក់ទងបានជាមួយ ក្រុមគ្រួសារ ឬប្រពន្ធកូនឡើយ ។

ក្រោយហេតុការណ៍ខាងលើបានបែក ធ្លាយរដ្ឋាភិបាលឥណ្ឌូនេស៊ីនិងថៃបានរួមគ្នាស្រាវជ្រាវពីករណីចាប់បង្ខាំងមនុស្ស ទុកធ្វើជាទាសករសម្រាប់នេសាទ។សកម្មភាពខាងលើក្រោយពេលរងសម្ពាធពីអាមេរិកឲ្យបើកការស្រាវជ្រាវដោយអាមេរិកបានឈប់ទិញគ្រឿងសមុទ្រជាច្រើនពី ប្រទេសថៃក្រោយទទួលបានព័ត៌មានថា ប្រើ ទាសករនៅលើកប៉ាល់នេសាទ ។

នៅក្នុងឆ្នាំនេះកម្លាំងទាហានជើងទឹកថៃនិងឥណ្ឌូនេស៊ីបានរំដោះទាសករជាច្រើនរយនាក់ចេញពីកប៉ាល់នេសាទក្រោយពេល បានចូលមកដីគោកដើម្បីប្រគល់ទំនិញគ្រឿងសមុទ្រ ។ក្នុងពេលចូលដីគោកទាសករទាំងនោះត្រូវឃុំនៅក្នុងបន្ទប់សម្ងាត់ មួយចៀសវាងមានអ្នកឃើញឬលួចរត់ឡើង ដីគោក។មិនត្រឹមតែប៉ុណ្ណោះទាសករទាំងនោះត្រូវបង្ខំឲ្យធ្វើការហួសកម្លាំងហើយឲ្យប្រើប្រាស់គ្រឿងញៀនដើម្បីឲ្យធ្វើការបានទាំង យប់ទាំងថ្ងៃ ៕ ម៉ែវ សាធី

website_news/2016210403.txt · Last modified: 2017/02/28 13:37 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki