website_news:2016210404

UN៖ ចំនួនជនភៀសខ្លួន បាត់បង់ជីវិត ខណៈឆ្លងសមុទ្រម៉េឌីទែរ៉ាណេ កើនឡើងដល់ ៥០០នាក់

(http://www.dap-news.com/kh/) ព្រហស្បតិ៍, ២១ មេសា ២០១៦ ដោយ: ម៉ៅ បុប្ផាមករា ID:004

អ.ស.ប៖ យោងតាមតួលេខ បានបង្ហាញឡើងដោយទីភ្នាក់ងារ ទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដែលជនភៀសខ្លួន ឆ្លងកាត់មហាសមុទ្រមេឌីទែរ៉ាណេ ក្រោយលិចទូកនោះ បានកើនឡើងដល់៥០០នាក់ ។ ពួកគេបានឆ្លងកាត់ដែនទឹកនេះចន្លោះពីលីប៊ី និងអីុតាលី ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាន នេះនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ។

ក្នុងអំឡុងពេល១២ខែ កន្លងមកនេះ គ្រោះថ្នាក់តាមផ្លូវទឹក ជនភៀសខ្លួនរាប់រយនាក់ បានប្រឈមមុននឹងគ្រោះលិចទូក ខណៈដែលពួកគេបានព្យាយាមរត់គេច ពីសង្គ្រាមនៅក្នុងប្រទេសរបស់ ពួកគេ ។

បើតាមរបាយការណ៍ ចេញដោយឧត្តមស្នងការការពារជនភៀសខ្លួន ហៅកាត់ UNHCR បានឲ្យដឹងថា ជនភៀសខ្លួន ៤១នាក់ បានត្រូវជួយសង្គ្រោះទាន់ពេល ក្នុងនោះមាន៣៧នាក់ ជាបុរស ០៣នាក់ ជាស្ត្រី និង០៣នាក់ទៀត ជាកុមារ ។ ក្រុមទាំងនេះ ត្រូវបានជួយសង្គ្រោះចេញពីកប៉ាល់មួយគ្រឿង ដែលឆ្ពោះទៅកាន់ Kalamata ដែលឧបទ្ធីបមួយនៃប្រទេសក្រិច កាលពីថ្ងៃសៅរ៍ ៕

website_news/2016210404.txt · Last modified: 2017/02/28 13:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki