website_news:2016210703

មន្ត្រីកសិកម្ម ស្នើឲ្យប្រជាពលរដ្ឋឈប់ធ្វើចំណាកស្រុកហើយងាកមកធ្វើការចិញ្ចឹមសត្វ

(http://bayontv.com.kh) 21/07/2016

កំពង់ធំ ៖ មន្ត្រីកសិកម្ម និយាយថា ការចិញ្ចឹមសត្វអាចធ្វើឲ្យប្រជាពលរដ្ឋរកប្រាក់ចំណូលបានសមរម្យ សម្រាប់ផ្គត់ ផ្គង់ជីវភាពគ្រួសារ ។ មន្ត្រីកសិកម្ម បានអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការធ្វើចំណាកស្រុក ទៅធ្វើជាពលករនៅក្រៅ ប្រទេស ហើយងាកមកសិក្សាស្វែងយល់ពីបច្ចេកទេសចិញ្ចឹមសត្វ ជាមួយនឹងមន្ត្រីជំនាញនៅក្នុងស្រុកភូមិ ក៏អាចធ្វើឲ្យជីវភាពគ្រួសារបានធូរធារប្រសើរជាងទៅធ្វើការនៅក្រៅប្រទេស និង បានរស់នៅជួបជុំគ្រួសារ ទៀតផង ។

ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ទទួលបន្ទុកផលិតកម្ម និង បសុព្យាបាល បានធ្វើការអំពាវនាវយ៉ាងដូច្នេះ កាលពីថ្ងៃទី២០ ខែកក្កដា ម្សិលម៉ិញ ក្នុងពេលចុះត្រួតពិនិត្យការចិញ្ចឹមសត្វរបស់ប្រជាកសិករ និង ពន្យល់ណែនាំពីរបៀបធ្វើចំណីសត្វ ដែលមានគុណភាព ក្នុងស្រុកបារាយណ៍ និង ស្រុកសន្ទុក ខេត្តកំពង់ធំ ។

website_news/2016210703.txt · Last modified: 2017/03/10 11:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki