website_news:2016210704

ចូលដីសៀមលួចកាប់ឈើគ្រញូង ត្រូវទាហានថៃបាញ់ស្លាប់ម្នាក់

(http://beta.nokorwatnews.com) Thursday , 21 July 2016

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង ១៥ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ នៅទុលមុខ ច្រកប្លុក់ដំរី ភូមិឯកភាព ឃុំថ្មដាស្រុកវាលវែង ខេត្តពោធិ៍សាត់មានករណី ទាហានថៃ បាញ់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនទៅកាប់ឈើគ្រញួងខុសច្បាប់ មានគ្នាប្រហែល៦ ទៅ ៧ នាក់ បណ្តាលឲស្លាប់ម្នាក់ ឈ្មោះតេង សល់ ភេទប្រុស អាយុ 35 ឆ្នាំរស់នៅ ភូមិភ្នំប្រាំពី ឃុំប៉ួរ ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង អ្នកនៅ សល់កំពុងរតគេចខ្លួន ។ បច្ចុប្បន្ន: នគបាលវរការពារព្រំដែនលេខ៨២៥ កំពុងទំនាក់ទំនងជាមួយភាគីថៃសុំយកសពបញ្ជួនមកអោយគ្រួសានៅកម្ពុជា ៕ ប៉ឹម ពិន

website_news/2016210704.txt · Last modified: 2017/03/10 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki