website_news:2016210705

វិបត្តិជនអន្តោរប្រវេសន៍ ៖ រកឃើញសាកសព២២នាក់ នៅសមុទ្រម៉េឌីទែរ៉ាណេ

(http://www.dap-news.com/kh) ព្រហស្បតិ៍, ២១ កក្កដា ២០១៦ 08:45 ប្រែសម្រួល: ម៉ៅ បុប្ផាមករា

លីប៊ី៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ថា ក្រុមគ្រូពេទ្យគ្មានព្រំដែន (MSF) បានឲ្យដឹងថា រកឃើញសាកសពចំនួន២២នាក់ ដែលសង្ស័យថាលង់ទឹកស្លាប់នៅក្នុងដែនសមុទ្រម៉េឌីទែរ៉ាណេ ។ ក្នុងចំណោមសាកសពទាំងនោះ មាន២១នាក់ជាស្ត្រី និង០១នាក់ជាបុរស ដែលត្រូវបានរកឃើញ “នៅក្នុងបាតកប៉ាល់” នៅជិតឆ្នេរសមុទ្រនៃប្រទេសលីប៊ី ។ ក្រុមជំនួយខាងលើបានបញ្ជាក់ថា ពួកគេត្រូវបានរកឃើញ“ជាច្រើនម៉ោង” ។ គេបានបញ្ជាក់ថា ជនអន្តោរប្រវេសន៍ជាង២០០នាក់ត្រូវបានជួយសង្គ្រោះ និងបានផ្ទេរទៅទូកដែលប្រតិបត្តិការដោយ MSF ។ ក្នុងចំណោមអ្នកទាំងនោះមានកុមារ៥០នាក់ផងដែរ ។ ក្រុមការងារដដែលនេះបានបញ្ជាក់ថា ទោះបីជាយ៉ាងក៏ដោយ “យើងនៅមិនទាន់ប្រាកដថា ការស្លាប់របស់ជនអន្តោរប្រវេសន៍កើតឡើងដំបូងយ៉ាងម៉េចនោះទេ ប៉ុន្តែពួកគេស្លាប់ ទាំងវេទនាខ្លាំងណាស់”។ គេបានដឹងថា ក្រុមអន្តោរប្រវេសន៍ទាំងនេះភាគច្រើនធ្វើដំណើរមកពីអាហ្វ្រិកខាងលិច ៕

website_news/2016210705.txt · Last modified: 2017/03/10 11:26 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki