website_news:2016210902

ទូតខ្មែរ នៅម៉ាឡេស៊ី បានជួយ ពលរដ្ឋខ្មែរ ៣នាក់ ដែលជាប់ឃុំ នៅក្នុងពន្ធនាគារ Semenyih ឲ្យវិលមក មាតុភូមិវិញ

http://www.dap-news.com/kh ថ្ងៃពុធ, ២១ កញ្ញា ២០១៦ 11:09 ដោយ: ស៊ាន កុសល ID:014

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានសហការជាមួយ អង្គការអន្តរជាតិ ទេសសន្តរ-ប្រវេសន៍(IOM) រៀបចំមាតុភូមិនិវត្តន៍ ឲ្យពលរដ្ឋខ្មែរចំនួន៣នាក់ ដែលមានស្រុកកំណើត នៅខេត្តកំពង់ចាម ឲ្យបានវិលត្រឡប់មកមាតុភូមិវិញ នេះបើយោងតាម សេចក្តីជូនព័ត៌មានរបស់ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅព្រឹកថ្ងៃទី២១ ខែកញ្ញានេះ។ បើតាមលោក ជុំ សុន្ទរី បានឲ្យដឹងថាថា ពលរដ្ឋខ្មែរទាំង៣នាក់នោះ បានជាប់ឃុំនៅពន្ធនាគារ Semenyih នៃរដ្ឋSelangor ប្រទេសម៉ាឡេស៊ី ដោយសារ លិខិតឆ្លងដែនផុតសុពលភាព ក្រោយកិច្ចអន្តរាគមន៍អ្នកទាំង៣ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង១៧:១០នាទី តាមជើងយន្តហោះលេខ MH 762។

លោក ជុំ សុន្ទរី បានបញ្ជាក់ទៀតថា ពលរដ្ឋខ្មែរទាំងនោះ ទី១.ឈ្មោះ ហ៊.ស.រ អាយុ២៦ឆ្នាំ មានទីកន្លែងកំណើត នៅខេត្តកំពង់ចាម, ទី២-ឈ្មោះ ស.អ.យ អាយុ៣២ឆ្នាំ មានទីកន្លែងកំណើត នៅខេត្តកំពង់ឆ្នាំង និងទី៣- ឈ្មោះ រ.ម.ម ភេទប្រុស អាយុ២១ឆ្នាំ មានទីកន្លែងកំណើត នៅខេត្តកំពង់ចាម៕

website_news/2016210902.txt · Last modified: 2017/03/12 17:13 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki