website_news:2016210903

ក្មេងស្រីតូចៗ មិនទាន់គ្រប់អាយុ ត្រូវឪពុកម្ដាយបញ្ជូនទៅក្រៅប្រទេស និងបង្ខំឲ្យរៀបការ

(http://www.khtopnews.com) 20-September-2016 / ព័ត៌មានអន្តរជាតិ ដោយ:KTN /

អន្តរជាតិ: ក្មេងតូចៗអាយុប្រមាណជាខ្ទង់ ៩ឆ្នាំ ទៅ ជាង១០ឆ្នាំ នៅក្នុងប្រទេស អូស្ត្រា លី បានឆ្លើយសារភាពប្រាប់គ្រូ និងនាយកសាលាថា ឪពុកម្ដាយរបស់ពួកគេ កំពុងតែបញ្ជូនពួកគេទៅក្រៅប្រទេស ក្នុងអំឡុងថ្ងៃឈប់សម្រាករបស់សាលា ដើម្បីរៀបការជាមួយដៃគូ ដែលមានវ័យចំណាស់ជាងខ្លាំង។យ៉ាងហោចណាស់ មាន ៧៣ករណី ត្រូវបានរាយការណ៍តាមរយៈខ្សែទូរសព្ទជំនួយ របស់សេវាកម្មគ្រួសារ និងសហគមន៍របស់ប្រទេសអូស្ត្រាលី (Australia’s Family and Community Services) ក្នុងរយៈពេល២ឆ្នាំមកនេះ ដោយក្មេងតូចៗទាំងនោះ ត្រូវបានបង្ខំឲ្យរៀបការ ទាំងវ័យក្មេង ជាពិសេសគឺក្មេងស្រីអាយុចន្លោះពី ១៤ ទៅ ១៦ឆ្នាំ មានជាប់ពាក់ព័ន្ធញឹកញាប់បំផុត។

ជាមួយគ្នានេះដែរ ករណីភាគច្រើនដែលបានរាយការណ៍ត ដោយអ្នកផ្តល់ប្រឹក្សា និងបុគ្គលិកសាលាផ្សេងទៀត តាមរយៈខ្សែទូរសព្វជំនួយ សម្រាប់ការពារកុមាររបស់រដ្ឋាភិបាល គឺមានពាក់ព័ន្ធករណីបញ្ជូនក្មេងៗទាំងនោះ ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន លីបង់ និង ប៉ាគីស្ថាន។មន្រ្តីសេវាកម្មគ្រួសារ និងសហគមន៍ លោក Brad Hazzard កំពុងជំរុញឲ្យមេដឹកនាំនៃសាសនា ក៏ដូចជាប្រទេសទាំងនោះ ទទួលស្គាល់ថា មង្គលការដែលត្រូវគេបង្ខិតបង្ខំ គឺមិនអាចទទួលយកបានទាំងស្រុងតែម្តង។ «ពួកគេគួរតែនិយាយទៅកាន់សហគមន៍របស់ពួកគេ ហើយត្រូវប្រាកដថាពួកគេបានយល់ថា វាមិនអាចទទួលយកបានទាំងស្រុង និងជាបទល្មើសព្រហ្មទណ្ឌ»។ នេះបើតាមសម្តី លោក Brad ប្រាប់ទៅកាន់សារព័ត៌មាន The Daily Telegraph៕ ដកស្រងដោយ៖ sabay

website_news/2016210903.txt · Last modified: 2017/03/12 17:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki