website_news:2016211104

ថៅកែថៃបាញ់សម្លាប់ពលករខ្មែរ

(http://www.cen.com.kh) ថ្ងៃទី 20 វិច្ឆិកា 2016, ម៉ោង 05:03:PM) ដោយ: មុនីរាជ

ភ្នំពេញ: ពលករខ្មែរម្នាក់ (ស៊ីឈ្នួលដកដំបូង) ត្រូវបានថៅកែថៃបាញ់សម្លាប់ កាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពលករខ្មែរដែលត្រូវថៅកែបាញ់សម្លាប់ឈ្មោះ សរ ងី ភេទប្រុស អាយុ៣១ឆ្នាំ មានស្រុកកំណើតនៅភូមតាទយ ឃុំចាឈូ ស្រុកអង្គរជុំ ខេត្តសៀមរាប។

លោកង៉ែត លី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ប្រទេសថៃ ធ្វើលិខិតទៅប្រធានច្រកប៉ោយប៉ែត និងអាជ្ញាធរពាក់ព័ន្ធសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថៃ បញ្ជូនសាកសពពលករខ្មែរឈ្មោះ សរ ងី ភេទប្រុស អាយុ៣១ឆ្នាំ បានចូលធ្វើការជាកម្មករដកដំឡូងនៅខេត្តសាកែវ ហើយបានស្លាប់ដោយសារមានទំនាស់ថៅកែថៃបាញ់សម្លាប់ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦៕

website_news/2016211104.txt · Last modified: 2017/03/16 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki