website_news:2016211105

ពលករខ្មែរចំនួន ៦នាក់ ត្រូវក្រុមសន្ដិសុខថៃ វាយឲ្យរបួស

(http://kleykley.sabay.com) 19-Nov-2016 04:38 pm

ពលករខ្មែរចំនួន ៦នាក់ ធ្វើការនៅក្នុងទឹកដីថៃ ត្រូវបានក្រុមសន្តិសុខថៃវាយបណ្តាលឲ្យរបួស កាលពីថ្ងៃទី១៨ វិច្ឆិកា ២០១៦ នៅចំណុចក្នុងផ្សារបានឡែម ភូមិបានឡែម ឃុំទេពនិមិត្ត ស្រុកប៉ូងណាមរ៉ន ខេត្តច័ន្ទបុរី។ ក្នុងចំណោមពលករខ្មែរទាំង ៦នាក់នោះ មាន ៣នាក់របួសធ្ងន់ និង ៣នាក់ទៀតរបួសស្រាល។ ពលករទាំង ៦នាក់នោះ រស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង៕

website_news/2016211105.txt · Last modified: 2017/03/16 11:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki