website_news:2016211107

អាណោចអាធ័ម និងហួសចិត្តណាស់! គ្មានអ្នកណាចូលជួយ បុរសជនជាតិខ្មែរម្នាក់ បណ្តោយឲ្យសន្តិសុខថៃវាយដល់ស្លាប់

(https://www.khmerload.com) អាទិត្យ ២០ វិច្ឆិកា, ២០១៦ ១៤:១៩ ដោយ រង្សី

បាត់ដំបង៖ វីដេអូមួយត្រូវបានចុចមើលនៅលើបណ្តាញសង្គមហ្វេសប៊ុក ចំនួនជាង ៥៣០,០០០ដង ក្រោយពីម្ចាស់គណនីម្នាក់ឈ្មោះ Kang Samoun បង្ហោះកាលពីម្សិលមិញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ពោលគឺត្រឹមតែរយៈពេលមួយថ្ងៃប៉ុណ្ណោះ ទទួលបានការចាប់អារម្មណ៍ និងចុចចែករំលែកយ៉ាងច្រើន។

ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេរបញ្ជាក់ឲ្យដឹងថា «ទោះបីគាត់ខុសអ្វីក៏ខ្មែរយើងមិនគួរបណ្តោយឲ្យសន្តិសុខថៃវាយគាត់ដល់ស្លាប់ចឹងទេ ឃើញហើយខ្លោចចិត្តណាស់។ ហេតុអ្វីប៉ូលិសខ្មែរយើងមិនជួយអន្តរាគមន៍ផង! នេះជាលើកទី២ហើយ ដែលខ្មែរយើងបានត្រូវសន្តិសុខថៃវៃដល់ស្លាប់។ ហេតុការណ៍បានកើត(ឡើង)នៅច្រកព្រំដែន (ឡែម ខេត្តបាត់ដំបង)»។

ក្រោយពីបានមើលឃើញហេតុការណ៍ដ៏អាក្រក់នេះហើយ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចូលទៅបញ្ចេញមតិយ៉ាងច្រើន ដោយក្នុងនោះមួយចំនួន បានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំង ចំពោះអ្នកដែលស្ថិតនៅក្នុងហេតុការណ៍នោះផ្ទាល់ ថាមានគ្នាច្រើនតែបែរជាគ្មាននរណាមានចិត្តចូលទៅឃាត់ ឬជួយជនរងគ្រោះទាល់តែសោះ បានត្រឹមតែឈរមើល និងបណ្តោយឲ្យគេវាយជនរងគ្រោះដែលជាជនជាតិខ្មែរដូចគ្នារហូតដល់ស្លាប់ដូចនេះ៕

website_news/2016211107.txt · Last modified: 2017/03/16 11:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki