website_news:2016220303

សហក្រិកចាប់ផ្ដើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីកោះឡេស្បូស ខណៈកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុបចូលជាធរមាន

(http://bayontv.com.kh/22/03/2016)

ក្រិក៖ អាជ្ញាធរក្រិកលើកោះឡេស្បូសបានចាប់ផ្ដើមនីតិវិធី ការនិរទេសកាលពីថ្ងៃចន្ទម្សិលមិញ សម្រាប់ជនអន្តោប្រវេសន៍ដែលបានចូលក្នុងទឹកដីក្រិក ដោយខុសច្បាប់ពីប្រទេសជិតខាងទួរគី បន្ទាប់ពីកិច្ចព្រមព្រៀងធ្វើឡើងដោយមេដឹកនាំសហភាពអឺរ៉ុប និងទីក្រុងអង់ការ៉ា ដើម្បីបញ្ឈប់លំហូរចូលនៃជនអន្តោប្រវេសន៍ទៅកាន់អឺរ៉ុបបានចូលជាធរមាន។

កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះក្រុមជនអន្តោប្រវេសន៍ដំបូងមានគ្នា ១៥០នាក់មកពីប្រទេសប៉ាគីស្ថាន និងបង់ក្លាដេសត្រូវបានបញ្ជូនដោយដៃជាប់ខ្នោះ និងក្រោមការហែហមដោយនគរបាល ពីមជ្ឈមណ្ឌលចុះឈ្មោះជនអន្តោប្រវេសន៍របស់កោះ ទៅកាន់នាវាចម្លងដឹកអ្នកដំណើរមួយគ្រឿង ដែលនឹងនាំពួកគេទៅកាន់ដែនដីគោកនៅព្រឹកព្រលឹមថ្ងៃអង្គារនេះ។ មន្ត្រីនាំពាក្យនគរបាលមួយរូបនិយាយថា ជនអន្តោប្រវេសន៍ត្រូវបានឃុំខ្លួនបានមកដល់កោះឡេស្បូសកាលពីថ្ងៃអាទិត្យទី២០មីនា និងត្រូវបានបញ្ជូនទៅកាន់ការិយាល័យអន្តោប្រវេសន៍ក្នុងទីក្រុងអាតែន។ គួរឲ្យដឹងថាបច្ចុប្បន្នជនអន្តោប្រវេសន៍ និងជនភៀសខ្លួនចំនួន ៥ម៉ឺននាក់ត្រូវបានជាប់គាំងក្នុងទឹកដីប្រទេសក្រិក៕ អត្ថបទ៖ សុខមាន

website_news/2016220303.txt · Last modified: 2017/02/28 11:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki