website_news:2016220401

ពលរដ្ឋជាប់ព្រំដែនវៀតណាមធ្វើចំណាកស្រុកទៅថៃ ទុកដីស្រែជួលឲ្យវៀតណាមពេលគ្មានទឹក

(http://km.rfi.fr/cambodia) ដោយ អ៊ឹម ណាវិន ចុះផ្សាយនៅថ្ងៃ 19/04/2016

ក្រោយពិធីបុណ្យចូលឆ្នាំថ្មីបានបញ្ចប់ មានប្រជាពលរដ្ឋមួយចំនួន នាំគ្នាទៅធ្វើលិខិតឆ្លងដែន ដើម្បីចេញទៅរកការងារធ្វើនៅប្រទេសថៃ ខណៈនៅកម្ពុជាធ្វើស្រែបានផលមិនល្អ ពូជ ជី ថ្លៃនិងរំាងស្ងួតគ្មានទឹក។ ក្នុងចំណោមអ្នកបម្រុងនឹងធ្វើចំណាកស្រុក ក៏មានដែលអ្នកមកពីខេត្តព្រៃវែង។ ពលរដ្ឋមកពីខេត្តព្រៃវែង បានអះអាងថាពួកគាត់ធ្វើចំណាកស្រុករកការងារធ្វើនៅប្រទេសថៃ ដោយទុកដីស្រែជួលឲ្យវៀតណាមវិញ ព្រោះអីកសិកម្មក្នុងស្រុក រស់មិនបានទេ។

website_news/2016220401.txt · Last modified: 2017/02/28 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki