website_news:2016220603

រឿងអាស្រូវជួលស្រ្តីពរពោះនៅថៃ ភ្ជាប់មកដល់កម្ពុជា

(http://www.bangkokpost.com) គេហទំព័របាងកកប៉ុស្តិ៍ Tue, 21 June 2016 គង់ មេត្ដា

ភ្នំពេញៈ ការវិវត្តន៍នៃរឿងអាស្រូវស៊ីឈ្នួលពរពោះនៅប្រទេសថៃដែលពាក់ព័ន្ធនឹងអ្នកជំនួញជនជាតិជប៉ុនម្នាក់បាននាំក្រុមអ្នកស៊ើបអង្កេតមកប្រទេសកម្ពុជា ដែលក្មេងបីនាក់ ដែលគេជឿថាមានទំនាក់ទំនងជាមួយនឹងអ្នកជំនួញរូបនេះ ត្រូវបានគេរកឃើញ។ នេះបើយោងទៅតាមការឲ្យដឹងរបស់នាយកដ្ឋានស៊ើបអង្កេតពិសេសរបស់ក្រសួងយុត្តិធម៌ថៃ។

កាលពីម្សិលមិញ នាយកដ្ឋាននេះបានធ្វើការបញ្ជាក់ពីការស៊ើបអង្កេតជាបឋមដែលត្រូវបានចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍នេះ ក៏ប៉ុន្តែបានបដិសេធមិនធ្វើការអធិប្បាយបន្ថែមទៀតនោះឡើយ ទៅលើរឿងនេះ។នាយកដ្ឋានបានឲ្យដឹងតាមរយៈអ៊ីម៊ែលមួយថា៖ «ពុំមានលទ្ធផលសម្រាប់ការប្រកាសនៅពេលឆាប់ៗនេះនោះឡើយ»។

តាមការចេញផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ អ្នកជំនួញជនជាតិជប៉ុន ឈ្មោះ Mitsukoki Shigeta ដែលត្រូវបានគេចោទថា បានជួលស្ត្រីថៃឲ្យបង្កើតកូនឲ្យខ្លួនចំនួន ១៣ នាក់ ត្រូវបានគេជឿថា បានប្រគល់កូនបីនាក់ទៀតមកឲ្យអ្នកមើលថែក្នុងប្រទេសកម្ពុជា។

នាយកដ្ឋានស៊ើបអង្កេតពិសេសក៏បានធ្វើការបដិសេធមិនពន្យល់ថា តើក្មេងទាំងបីនាក់នេះមកដល់ប្រទេសកម្ពុជាដោយរបៀបណា ឬមានអ្វីកើតឡើងខ្លះចំពោះគេនោះឡើយ។ ក្មេងទាំង១៣ នាក់ដែលគេបានលើកឡើងថា ជាកូនរបស់ Mitsukoki Shigeta កំពុងតែត្រូវបានចិញ្ចឹម និងថែរក្សានៅមជ្ឈមណ្ឌលគាំពារកុមាររបស់ក្រសួងអភិវឌ្ឍន៍សង្គម និងសុវត្ថិភាពប្រជាជន ក្នុងខេត្ត ណនឋានបុរី។ ក្រុមមន្រ្តីនៅនាយកដ្ឋានប្រឆាំងនឹងការជួញដូរមនុស្សរបស់នគរបាលជាតិកម្ពុជាបានអះអាងថា ខ្លួនពុំបានដឹងអ្វីពីករណីនេះនោះឡើយ៕

website_news/2016220603.txt · Last modified: 2017/03/03 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki