website_news:2016220606

អាជ្ញាធរថៃបញ្ជូនពលករខ្មែរជិត១៥០នាក់ ត្រឡប់មកកម្ពុជាវិញតាមច្រកទ្វារអន្តរជាតិដូង និងច្រកតំបន់ភ្នំដី

(http://www.cen.com.kh) គេហទំព័រស៊ីអ៊ីអិន ថ្ងៃទី 22 មិថុនា 2016, ម៉ោង 12:25:PM) | ដោយ: សំណាង

បាត់ដំបង: មន្ត្រីនគរបាល ស្រុកកំរៀងបានឲ្យដឹងថា អាជ្ញាធរថៃបានបញ្ជូនពលករខ្មែរ ចំនួន១៣៥នាក់ ឆ្លងដែនខុសច្បាប់ ត្រឡប់មកកម្ពុជាវិញ កាលពីវេលាម៉ោងជិត៤រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ តាមច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង។

មន្ត្រីនគរបាលដដែលបន្តថា ពលករខ្មែរទាំងនោះ ត្រូវបានអាជ្ញាធរខ្មែរធ្វើការអបរំ និងណែនាំពីផលលំបាកក្នុងការធ្វើចំណាកស្រុក ដោយខុសច្បាប់ វានឹងអាចបង្កគ្រោះថ្នាក់អន្តរាយដល់អាយុជីវិតព្រោះដោយសារគ្មានច្បាប់ទម្លាប់ ក្នុងការឆ្លងដែនដោយខុសច្បាប់ និងការរស់នៅផងដែរ។ អាជ្ញាធរខ្មែរបានឲ្យពលករទាំងនោះត្រឡប់ទៅផ្ទះរបស់ពួកគេរៀងៗខ្លួនវិញ។

ដោយឡែកអធិការស្រុកសំពៅលូន ក៏បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ចំនួន១៤នាក់ដែលបានបញ្ជូនមកប្រគល់ឲ្យខាងអាជ្ញាធរខ្មែរវិញនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦តាមច្រកតំបន់ភ្នំដីគីឡូម៉ែត្រលេខ១៣ ស្រុកសំពៅលូន ។

ពលករខ្មែរទាំង១៤នាក់នោះ បន្ទាប់ពីបានអប់រំណែនាំរួច លោកអធិការស្រុកក៏បានឲ្យវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញដែរ៕S/S

website_news/2016220606.txt · Last modified: 2017/03/03 14:00 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki