website_news:2016220703

ជនអន្តោប្រវេសន៍ជាង ១០០នាក់ត្រូវបានកងទ័ពជើងទឹកលីប៊ីជួយសង្គ្រោះនៅតំបន់ឆ្នេរសមុទ្រលីប៊ី

(http://bayontv.com.kh) 22/07/2016

លីប៊ី៖ ឆ្មាំសមុទ្ររបស់ប្រទេសលីប៊ីបានជួយសង្គ្រោះជនអន្តោប្រវេសន៍ជាង ១៣៧នាក់ស្ថិតនៅចំងាយ ២០ម៉ាយពីឆ្នេរសមុទ្ររបស់ទីក្រុងទ្រីប៉ូលី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញរួមទាំងស្ត្រី ២៧នាក់ និងក្មេង ២នាក់ផង ដែរ។ ជនអន្តោប្រវេសន៍ទាំងអស់នោះមានសញ្ញាតិអាហ្វ្រិក និងកំពុងធ្វើដំណើរលើសមុទ្រមេឌីទែរ៉ាណេឆ្ពោះទៅ កាន់ដែនដីអឺរ៉ុប។

ក្រុមគ្រូពេទ្យគ្មានព្រំដែននិយាយថា ការជួយសង្គ្រោះនេះធ្វើឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសាកសពស្ត្រី ២១នាក់ និងបុរសម្នាក់ត្រូវបានរកឃើញលើទូកកៅស៊ូមួយ អណ្ដែតតាមកម្លាំងខ្យល់ជិតឆ្នេរសមុទ្រប្រទេស លីប៊ី កាលពីថ្ងៃពុធទី២០ កក្កដា បន្ទាប់ពីពួកគេជិះទូកទៅកាន់ប្រទេសអ៊ីតាលី។ ជនអន្តោប្រវេសន៍ម្នាក់មកពីប្រទេស នីហ្សេរីយ៉ាបាននិយាយថា លោកបានចាកចេញពីប្រទេសរបស់លោក ព្រោះទំនិញគ្រប់បែបយ៉ាងថ្លៃកប់ពពក និង គ្មានការងារធ្វើ។ ហើយនៅពេលបង្កើតមុខរបរកស៊ីដោយខ្លួនឯងត្រូវតែបង់ពន្ធ។

ហេតុនេះហើយទើបបានជាពួក លោកត្រូវផ្សងគ្រោះថ្នាក់ ដើម្បីស្វែងរកជីវភាពថ្មីគាប់ប្រសើរសម្រាប់អនាគតកូនចៅរបស់លោកលើដែនដីអឺរ៉ុប។ ឆ្មាំសមុទ្រអ៊ីតាលីនិយាយថា មនុស្សជាង 2,500នាក់ត្រូវបានជួយសង្គ្រោះ និងរកឃើញសាកសពមួយកាល ពីថ្ងៃអង្គារ ទី១៩ កក្កដា។ ចំណែកមនុស្សជិត ៦០០នាក់ត្រូវបានជួយរួចជីវិតកាលពីថ្ងៃពុធទី២០ កក្កដា៕ អត្ថបទ៖ សុខមាន

website_news/2016220703.txt · Last modified: 2017/03/10 12:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki