website_news:2016220803

ប៉ូលិសឃាត់ខ្លួនជនបរទេសម្នាក់ និងរំដោះក្មេងស្រី២នាក់

(http://www.arey-news.com) ថ្ងៃទី 22 August 2016 ម៉ោង 9:58 am

ភ្នំពេញ៖ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ នៅផ្ទះសំណាក់កាពីតូល ស្ថិតតាមបណ្ដោយផ្លូវលេខ១០៧ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។ បុរសជាជនជាតិបរទេសម្នាក់ត្រូវបានកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពាអានីតិជន សហការជាមួយនរគបាលប៉ុស្តិ៍សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ឃាត់ខ្លួន ករណីជួញដូរមនុស្សនាំទៅប្រទេសក្រៅ និងរំដោះស្ត្រី២នាក់ជាជនរងគ្រោះ។ ភ្លាមៗនោះសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទៅកាត់ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអានីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការសាកសួរតាមនីតិវិធី៕

website_news/2016220803.txt · Last modified: 2017/03/11 18:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki