website_news:2016220804

ជនកម្ពុជាចំនួន៤នាក់ជាប់គុកស្រុកថៃជិត២ឆ្នាំដោយសារចូលទៅកាប់ឈើគ្រញូង ត្រូវបានអាជ្ញាធរថៃដោះលែង

(http://www.cen.com.kh) ថ្ងៃទី 20 សីហា 2016, ម៉ោង 05:10:PM ដោយ: ច័ន្ទគារ

ប្រជាជនកម្ពុជាចំនួន៤រូប ត្រូវបានអាជ្ញាធរប្រទេសថៃ ប្រគល់មកអោយ អាជ្ញាធរកម្ពុជា ដែលពួកគេត្រូវបានដោះលែងចេញពីពន្ធនាគារពីបទឆ្លងដែន ចូលទៅកាប់ឈើគ្រញូងខុសច្បាប់ នៅក្នុងប្រទេសថៃ។ ជនកម្ពុជាទាំង៤រូប ត្រូវបានអាជ្ញាធរថៃប្រគល់ជូនអាជ្ញាធរកម្ពុជានៅថ្ងៃទី១៩ខែសីហាឆ្នាំ២០១៦ ស្ថិតនៅច្រកអន្តរជាតិជាំស្រង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងដែរថា ជនកម្ពុចាទាំង៤រូបត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃទី៩ខែធ្នូឆ្នាំ២០១៤មកម្ល៉េះ ខណៈពេលដែកពួកគេឆ្លងដែនទៅកាប់ឈើគ្រញូងនៅក្នុងភូមិសាស្ត្រក្បាលអូរ៥០ ក្នុងទឹកដីថៃភូមិដូនអាវ ឃុំដូនអាវ ស្រុកខ័ណ្ឌថាឡាក់ ខេត្តស៊ីសាកេត ឈមគ្នាជាមួយកម្ពុជាត្រង់ចំណុចភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំប្រាសាទ ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់អោយដឹងទៀតថា អ្នកទាំង៤មានឈ្មោះ ជិន ថន ភេទប្រុសអាយុ២៤ឆ្នាំ ទី២ឈ្មោះ ណំ ម៉ៅ ភេទប្រុស អាយុ២៥ឆ្នាំ ទី៣ឈ្មោះ លី សុភ័ណ្ឌ ភេទប្រុស អាយុ២៣ឆ្នាំ និងទី៤ឈ្មោះ អ៊ុំ អាង ភេទប្រុស អាយុ៣៤ឆ្នាំ។អ្នកទាំង៤នាក់រស់នៅភូមិទួលប្រាសាទ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។បន្ទាប់ពីទទួលបានពលរដ្ឋកម្ពុជាហើយ អាជ្ញាធរនៅទីនោះ បានធ្វើការអប់រំ ហើយក៏អោយត្រឡប់ទៅលំនៅដ្ឋានវិញ៕s/t

website_news/2016220804.txt · Last modified: 2017/03/11 18:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki