website_news:2016220805

ថៃដោះលែងពលករកម្ពុជាចំនួន ២៨ នាក់នៅក្នុងចំណោម ៣៤ នាក់

(http://www.postkhmer.com) Mon, 22 August 2016 សែន ដាវីត

ភ្នំពេញៈ មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថា មានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះ ត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅ ប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។

លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថា ពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដា ហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ លោក Lamatin បានឱ្យដឹងថា កាលពីថ្ងៃពុធមានកម្មករទាំងអស់ចំនួន ៣៤ នាក់ត្រូវបាននាំទៅកាន់តុលាការ ហើយកម្មករចំនួន ២៨ នាក់ត្រូវបានដោះលែង និងក្រោយមកទៀតមានកម្មករពីរនាក់ទៀតត្រូវបានដោះលែងនៅថ្ងៃសុក្រ។ អ្នកនៅសល់ចំនួនបួននាក់ទៀតក៏គ្រោងនឹងត្រូវដោះលែងដែរ ប៉ុន្តែកាលបរិច្ឆេទថាដោះលែងនៅថ្ងៃណានោះនៅមិនទាន់ដឹងនៅឡើយទេ។

លោក វណ្ណា អាយុ ២៤ ឆ្នាំដែលជាកម្មករម្នាក់ដែរនោះបាននិយាយថាពួកលោកនឹងបន្តធ្វើការនៅប្រទេសថៃទៀត។ លោកថ្លែងថា៖ «អាជ្ញាធរថៃបានអនុញ្ញាតឲ្យពួកយើងទៅធ្វើឯកសារស្របច្បាប់ដើម្បីបន្តធ្វើការទៀត» ។

លោក Lamatin ដែលបានទៅសួរសុខទុក្ខពលករខណៈដែលពួកគេជាប់នៅមណ្ឌលឃុំឃាំងនោះនឹងជួយឱ្យពួកគេទទួលបានការងារចាស់វិញដោយនឹងជួយពួកគេឲ្យមានឯកសារត្រឹមត្រូវ។ ពួកគេធ្វើការនៅក្នុងរោងចក្រផលិតគ្រឿងអេឡិចត្រូនិក។

លោក Dy The Hoya មន្ត្រីការងារនៅក្រុមសិទ្ធិការងារកណ្តាលបានឱ្យដឹងថាកម្មករទាំងអស់នោះបានចាញ់បោកឈ្មួញកណ្តាល (មេខ្យល់) ដែលមានឈ្មោះ ទូច វណ្ណៈ។ ឈ្មួញកណ្តាលបានសន្យានឹងពួកគេថាទៅធ្វើការដោយស្របច្បាប់៕ NS

website_news/2016220805.txt · Last modified: 2017/03/11 18:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki