website_news:2016220808

អ្នកនៅកម្ពុជាបើចង់រកបងប្អូនកូនចៅរស់នៅប្រទេសកូរ៉េត្រូវទាក់ទងមកស្ថានទូតភ្លាម

(http://www.rasmeinews.com) ដោយ ៖រ៉ាម៉ន ថ្ងៃទី 21 សីហា 2016 ម៉ោង 09:53:AM

(ភ្នំពេញ)៖លោកឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េបានប្រកាសថា៖បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសកម្ពុជានិងក៏ដូចពលរកខ្មែរនៅប្រទេសកូរ៉េ បើចង់រកប្អូនកូនចៅនៅកូរ៉េត្រូវទាក់ទងមកស្ថានទូតភ្លាម ស្ថានទូតនឹងស្វែងរកជូនបាន ដោយយើងមានទីប្រឹក្សាកាងារទទួលបន្ទុកពលករផង ដែលធ្វើការជាមួយស្ថានទូតដោយផ្ទាល់ជាពិសេសគឺជាសាខាមួយ។

លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណៈរដ្ឋកូរ៉េបានប្រាប់កាសែតរស្មីកម្ពុជាតាមប្រព័ន្ធអេឡិចត្រូនិកថា៖ នៅសាធារណៈរដ្ឋកូរ៉េនេះយើងមានសមាគមការពារពលករដែលធ្វើការនិងស្នាក់នៅប្រទេសកូរ៉េនិងសមាគមការការពារដល់ស្ត្រីខ្មែររៀបការជាមួយប្ដីជនជាតិកូរ៉េនេះ បើសិនមានការរំលោភសិទ្ធិមានការប៉ះពាល់រាង្គកាយមិនសមរម្យយើងរៀបចំជាបណ្ដាយមួយដើម្បីជួយការពារគ្នាទាំងផ្លូវច្បាប់ទាំងពិគ្រោះផ្លូវច្បាប់។ល។

ជាក់ស្ដែងថ្ងៃសៅរ៍ទី២០ ខែសីហា ឆ្នាំ២០១៦នេះ ដែលជាថ្ងៃចុងសបា្តហ៍នេះក្រុមការងារស្ថានទូតដឹកនាំដោយលោកឡុងឌីម៉ង់ ឯកអគ្គរាជទូតបានអញ្ជើញជួបជាមួយក្រុមស្ត្រីរៀបការស្វាមីកូរ៉េប្រមាណ២០គ្រួសារក្នុងតំបន់ Siheonsiដើម្បីស្វែងយល់ពីសុខទុក្ខនិងសំណូមពររបស់ពួកគាត់ដើម្បីរកវិធីជួយគ្នា។ ក្នុងកម្មវិធីនេះក៏មានរៀបចំអាហារសាមគ្គីមានការីនំបញ្ចុក និងបង្អែមចាហួយខ្មៅដ៏ឆ្ងុយឆ្ងាញ់ផងដែរ៕

website_news/2016220808.txt · Last modified: 2017/03/11 19:04 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki