website_news:2016221101

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ២នាក់មកកម្ពុជាវិញបន្ទាប់ចេញពីពន្ធនាគារ

(ថ្ងៃទី 21 វិច្ឆិកា 2016, ម៉ោង 07:30:PM) | ដោយ: បន្ទាយ

ឧត្តរមានជ័យ: ប្រជាពលរដ្ឋកម្ពុជាចំនួន២រូប ត្រូវបានអាជ្ញាធរប្រទេសថៃ ធ្វើការដោះ លែងហើយបញ្ជូនមកអោយកម្ពុជាវិញ បន្ទាប់ពីពួកគេទាំង២ឆ្លងដែនខុសច្បាប់ទៅកាប់ ឈើគ្រញូង ក្នុងទឹកដីរបស់គេ។ ប្រជាពលរដ្ឋកម្ពុជា២រូបត្រូវបានអាជ្ញាធរថៃបញ្ជូនខ្លួន មកអោយសមត្ថកិច្ចកម្ពុជានៅច្រកអន្តរជាតិជាំស្រងាំ តាំងពីរសៀលថ្ងៃទី១៨ខែវិច្ឆិកា ឆ្នាំ២០១៦ម្ល៉េះ ហើយអាជ្ញាធរកម្ពុជាបានទទួលយក និងធ្វើការអប់រំ បន្ទាប់មកក៏បញ្ជូនទៅកាន់ស្រុកកំណើតដើមវិញ។

សមត្ថកិច្ចប្រចាំច្រកជាំស្រងាំ បាននិយាយថា ពលរដ្ឋកម្ពុជាទាំង២រូបដែលត្រូវអាជ្ញាធរប្រទេសថៃបញ្ជូនមកនោះគឺមានឈ្មោះ រ៉ា ឆាត ភេទប្រុស ១៦ឆ្នាំរស់នៅភូមិមោង ឃុំមោង ស្រុកមោងឬស្សី ខេត្តបាត់ដំបង ត្រូវបានអាជ្ញាធរថៃចាប់ខ្លួនកាលពីថ្ងៃ១៥ខែកញ្ញាឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកអូរស្វាយ និងម្នាក់ទៀតឈ្មោះ សុខ យឿន ភេទប្រុស អាយុ១៥រស់នៅភូមិទំនប់ដាច់ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឩត្តរមានជ័យ ហើយត្រូវបានអាជ្ញាធរប្រទេសថៃ ចាប់ខ្លួនថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៦ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកអូរស្វាយ។ សមត្ថកិច្ចដដែលបាននិយាយថា បន្ទាប់ពីត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ពួកគេទាំងពីរនាក់ត្រូវបាន យកទៅដាក់ពន្ធនាគារនៅខេត្តអ៊ូប៊ុន ប្រទេសថៃ ចាប់ពីពេលនោះមករហូតមកដល់បច្ចុប្បន្ន ពួកគេទាំងពីរនាក់ ជាប់ពន្ធនាគារអស់រយៈពេល៣ខែ៕s

website_news/2016221101.txt · Last modified: 2017/03/16 11:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki