website_news:2016221107

ស្ថានអគ្គកុងស៊ុលកម្ពុជា នៅក្រុងសៀងហៃ ជួយស្រី្តខ្មែរម្នាក់ ឲ្យរួចផុតពីប្តី សសៃប្រសាទ

(http://dap-news.com/kh) អង្គារ, ២២ វិច្ឆិកា ២០១៦ 12:00 ដោយ: ដើមអម្ពិល ID:012

ភ្នំពេញ ៖ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំដំណើរ មាតុភូមិនិវត្តន៍នារីខ្មែរ រងគ្រោះនៅប្រទេសចិន ឲ្យមកកម្ពុជាវិញដោយសុវត្ថិ ក្រោយពីមិនអាចទ្រាំ រស់នៅជាមួយប្តី មានជំងឺសសៃ ប្រសាទបាន។

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន បានរៀបចំមាតុភូមិនិវត្តន៍របស់នារីខ្មែររង គ្រោះ ឈ្មោះ ឈ.ស.គ អាយុ១៧ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ ដែលត្រូវបានមេខ្យល់លួងលោមនាំទៅ ប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសវៀតណាម ដើម្បីរៀបការជាមួយបុរសជនជាតិចិន។ ដោយពុំអាចទ្រាំរស់ នៅជាមួយ ប្តីដែលមានជំងឺសសៃប្រសាទបាន នាងបានស្នើស្ថានទូត ជួយឲ្យបានត្រឡប់មកកម្ពុជាវិញ។

នារីឈ្មោះ ឈ.ស.គ បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៦ វេលាម៉ោង២៣:១៥នាទី តាមជើងយន្តហោះលេខ MU 759 ។ អំឡុងពេលរង់ចាំមកកម្ពុជា ស្ថានអគ្គកុងស៊ុល បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគដល់នាងផងដែរ៕

website_news/2016221107.txt · Last modified: 2017/03/16 11:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki